https://camnews7.blogspot.com/2013/09/blog-post_4353.html
មនុស្សជាច្រើន ប្រាដកជាខ្លាច និងខ្ពើមនៅពេលដែលឃើញសត្វល្អិត នៅក្នុងចានម្ហូបរបស់ពួកគេ តែក៏មានមនុស្សមួយភាគតូច ចូលចិត្តបរិភោគនូវសត្វល្អិតទាំងនោះផងដែរ។
កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ សត្វល្អិតកំប៉ុងដូចជា ខ្យាដំរី ចង្រិត ដង្កូវ អង្ក្រងជាដើម ហើយយើងនៅអាចជ្រើសរើស រស់ជាតិផ្សំថែមទៀតផង ដែលមួយកំប៉ុងមានតម្លៃ ៤០ដុល្លារ ចំនុះ ៥០ក្រាម។
យោងតាមប្រភពឯកសារ បានឲ្យដឹងថា ប្រហែលជាមនុស្សជាង ២លាននាក់លើសកលលោក បានបរិភោគសត្វល្អិតជាអាហារ ហើយវាគឺជាអាហារដ៏ឆ្ងាញ់ និងពិសេសបំផុតរបស់អ្នកដែលរស់នៅភាគខាងកើត ព្រោះវាមានវីតាមីនខ្ពស់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការបរិភោគសត្វល្អិត?













