កាលពីពេលថ្មីៗនេះ រូបភាពគូស្នេហ៍មួយគូ ដែលបង្ហាញភាពស្និតស្នាលនឹងគ្នា ត្រូវបាន អ្នកដំណើរម្នាក់ថតបាន និងធ្វើការចែកចាយ ទៅកាន់អ្នកប្រើប្រាស់អ៊ិនធើណេត។
យ៉ាងណាមិញ រូបភាពនេះ ត្រូវបានអ្នកដំណើរម្នាក់ ដែលមានឈ្មោះថា ឌេវិដ រួមជាមួយនឹងមិត្ដភិក្ដផ្សេងទៀត ថតបាន ខណៈពេលដែលបរិភោគអាហារថ្ងៃត្រង់ នៅក្នុងហាង McDonald នៃ Kallang សឹង្ហបុរី។ អ្វីដែលមិនគួរឲ្យជឿនោះ គឺពួកគេ បានប្រទះឃើញ សិស្សសាលា២នាក់ ដែលស្លៀកពាក់ជាឯកសណ្ឋានសិស្សនោះ បាននាំគ្នា អោបថើបនៅកណ្ដាលសាធារណៈ ដោយមិនមានភាពអៀនខ្មាស់នោះទេ ប្រហែលជា ៣០វិនាទី។ ជាការពិតណាស់ មានស្នេហានៅក្នុងវ័យសិក្សា គឺជារឿងមួយដែលក្រុមគ្រួសារ និងសង្គមមិនអាចទទួលយកបានទៅហើយ តែបែរជាពេលនេះ អ្នកទាំងពីរហ៊ានធ្វើសកម្មភាពទាំងនេះ យ៉ាងបើកចំហបន្ថែមទៀត។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការបង្ហាញភាពស្និតស្នាល ឬការអោបថើបបែបនេះ សម្រាប់សិស្សសាលានោះ?
(សូមកុំយកតម្រាប់តាម)













