កាលពីថ្មីៗនេះ នៅលើបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន បានធ្វើការបង្ហោះនូវវីដេអូមួយ ដែលបង្កប់នូវអត្ថន័យអប់រំយ៉ាងខ្លាំង កន្លងទៅនេះ។
វីដេអូដែលមានរយៈពេល ៣នាទីនេះ បានបង្ហាញពីទឹកចិត្តកតញ្ញូរបស់កូនប្រុសម្នាក់ ទោះមានគ្រួសារនិងកូនប្រុសម្នាក់ហើយក៏ដោយ ក៏មិនដែលភ្លេចគុណរបស់ម្តាយទេ។ ក្នុងនាមគាត់ជាមេគ្រួសារ ដែលទ្រទ្រង់គ្រួសារទាំងមូលដោយលំបាក និងមើលថែម្តាយដែលចាស់ជរានោះ រូបគាត់មិនដែលត្អូញត្អែរ និងរុញរាឡើយ។ មិនថាម្តាយជរាពិបាកផ្គាប់ចិត្តយ៉ាងណាក៏ដោយ ក៏គាត់នឹកឃើញនូវទិដ្ឋភាពពីកុមារភាព ដែលបានធ្លាក់ខ្លួនឈឺ ហើយម្តាយត្រដររកគ្រូពេទ្យព្យាបាល គួរឲ្យរញ្ជួយចិត្ត ស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
ដូចនេះ ក្នុងនាមប្រិយមិត្តជាកូនកតញ្ញូម្នាក់ គប្បីត្រូវចេះស្រឡាញ់ ថ្នាក់ថ្នម និងថែរក្សាឳពុកម្តាយ នៅពេលដែលគាត់នៅមានជីវិត ទោះជាពេលខ្លះលោកទាំងពីរពិបាកផ្គាប់ចិត្តយ៉ាងណាក៏ដោយ ក៏លោកទាំងពីរមានគុណចិញ្ចឹមយើងរហូតដល់ធំផងដែរ។
ដូចនេះ តើប្រិយមិត្តអាចនឹងសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដែររឺអត់នោះ សូមទស្សនាវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?
ប្រភពពី៖ www.khmerload.com













