flatnews

រាជធានីភ្នំពេញ ៖ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រម្នាក់ ខណៈដឹកនារី២នាក់ ទៅជួបមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌចំការមន ក៏ត្រូវមន្ត្រីនគរបាលរូបនោះ វាយបែកមាត់ហូរឈាម និងវាយបាក់អង់តែនរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៣ នៅចំណុចមុខភោជនីយដ្ឋាន ភ្នំពេញឈៀងម៉ៃ តាមផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយសារខឹងរង់ចាំយូរ។

ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់នេះ ត្រូវគេស្គាល់ឈ្មោះជួន កែវសុភ័ក្រ អាយុជាង៣០ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ ខណ្ឌចំការមន ដែលមានរហស្សនាម៣៣១ បានទូរស័ព្ទណាត់នារី២នាក់ ទៅជួបនៅហាងភ្នំពេញឈៀងម៉ៃ ដោយរង់ចាំនៅភោជនីយដ្ឋានមុន ចំណែកនារី២នាក់នោះ ជិះរថយន្តតាក់ស៊ីម៉ែត្រពណ៌ស ពាក់លេខរៀង៣៩ ក្នុងបំណងទៅជួបមន្ត្រីនគរបាលរូបនោះ។

ខណៈពេលចេញទៅមន្ត្រីនគរបាលរូបនេះបានទូរស័ព្ទទៅនារីទាំង២នាក់ដើម្បីប្រាប់ទីតាំងហាងដែលត្រូវមកជួប ក្រោយពីនិយាយចប់ អ្នកបើករថយន្តតាក់ស៊ីបានបើកហួសទីតាំងបន្តិចទើបបកថយក្រោយវិញធ្វើឱ្យមន្ត្រីនគរបាលនេះឈរសម្លក់សម្លឹងជនរងគ្រោះ ហើយពេលរថយន្តតាក់ស៊ីចុចកញ្ចក់ស្រាប់តែជននេះបានហក់ទៅវាយអ្នកបើករថយន្តតាក់ស៊ីមួយដៃបែកមាត់ហូរឈាម និងវាយបាក់អង់តែននៅលើរថយន្តតែម្តង។ 
ចំណែកនារីទាំង២នាក់ ខណៈឃើញសភាពការណ៍មិនស្រួលបាននាំគ្នាឡើងជិះម៉ូតូឌុបគេចខ្លួនអស់។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្ក និងជនរងគ្រោះទៅធ្វើការដោះស្រាយ ដោយជនរងគ្រោះទារសងជំងឺចិត្ត១.០០០ដុល្លារ តែខាងជនបង្កសងត្រឹម២០០ដុល្លារ ជនរងគ្រោះមិនព្រម នគរបាលបានបញ្ជូនសំណុំរឿងទៅដោះស្រាយបន្តនៅអធិការដ្ឋានខណ្ឌចំការមន៕









Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item