flatnews

ភ្នំពេញ៖  តារាសម្តែង និងជាពិធីការិនី កំពុងតែមានភាពលេចធ្លោ ក្នុងកម្មវិធីមួយចំនួន នៃស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ថ្មីៗនេះ មានព័ត៌មានលេចធ្លាយ មកថា នាងកំពុងលួច មានទំនាក់ទំនងស្នេហា ជាមួយនឹង បុរសវ័យក្មេងម្នាក់ មានវ័យប្រហាក់ប្រហែលគ្នា។

ប៉ុន្តែក្រោយពីបានដឹង ព័ត៌មាននេះ ជីជី ក៏បានចេញមុខបដិសេធ និងច្រានចោលថា ជារឿងគ្មានការពិត។ មុននេះបន្តិច មានប្រភពមួយ បានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឱ្យដឹងថា ពិធីការិនីគ្រងដំណែង កម្មវិធី រាត្រីកំសាន្ត ក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអីន ស្រីស្រស់ ជីជី គេឃើញ នាងឧស្សាហ៍បណ្តើរ ប្រុសក្មេងម្នាក់ទៅចូលតាម កន្លែងសប្បាយៗ មួយចំនួន ដូចជា ក្លឹមកំសាន្តជាដើម។

ទន្ទឹមជាមួយភាព ស្និទ្ធស្នាលរវាងនាង និងបុរសវ័យក្មេងម្នាក់នោះ ត្រូវបានគេដឹងថា មានលក្ខណៈកំពុងតែ ផ្តើមសាងជីវិតស្នេហា ដ៏ផ្អែមជាមួយគ្នា ។ ផ្អែកតាមប្រភពនោះ បានឱ្យដឹងបន្ថែមថា គេក៏បានឃើញ ជីជី បណ្តើរប្រុសក្មេង ម្នាក់នោះចុះពីលើឡាន ស៊េរីទំនើបដើរ សំដៅ ចូលទៅទិញសម្ភារៈ នៅក្នុងហាង មួយកន្លែង នៅរាជធានីភ្នំពេញ ក្នុងរូបភាពជិត ស្និទ្ធជាមួយគ្នាបំផុត។

ផ្តល់បទសម្ភាសន៍ ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនា រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ នេះ តារាសម្តែង និង ជាពិធីការិនីល្បីឈ្មោះ ក្នុងសិល្បៈកញ្ញា ជីជី បាននិយាយថា “ខ្ញុំដូចជាឆ្ងល់ណាស់ តើអ្នកណាគេទៅអីក៏ដឹងម្ល៉េះ? ចំណែកខ្លួនខ្ញុំ អត់បានដឹងអីបន្តិចសោះ ចំពោះរឿង គេកំពុងតែ យកមកនិយាយនេះ..។ ខ្ញុំមិនធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យក្មេង ឬ ជាមួយបុរសណាម្នាក់នោះទេ គឺបេះដូងខ្ញុំនៅទំនេរស្អាតតែម្តង។ ម្យ៉ាងទៀតបើដល់ពេលយក គឺយកប្តីតែម្តង ..”។

ជាមួយគ្នានេះ ជីជី ក៏បានបញ្ជាក់ប្រាប់ឱ្យដឹង ថាបុរសវ័យក្មេង ដែលឧស្សាហ៍ ដើរទៅណាមកណា ជាមួយនាងនោះ គ្រាន់តែជាអ្នក ដែលចាំផាត់មុខ និងធ្វើសក់ឱ្យនាង តែប៉ុណ្ណោះ ពុំមែនជាគូស្នេហ៍ ដូចគេគិតនោះទេ ។ បុរសម្នាក់នេះ ក៏ត្រូវជាប្អូនរបស់ នាយ ទុយ ផងដែរ។

បើទោះបីជា ជីជី កំពុងតែមានភាព ល្បីល្បាញ និងទទួលបានការគាំទ្រ ពីទស្សនិកជន ច្រើនយ៉ាងណាក៏ដោយ ក៏ពិធីការិនីនាង នៅតែជៀសមិនផុត ពីញ្ហារឿងអាស្រូវ ដែលតែងតែលេចឮជារឿយៗ មិនចេះចប់ទាល់សោះ។ ប៉ុន្តែព័ត៌មានទាំងនេះ ក៏បាន រសាត់ទៅឆ្ងាយវិញភ្លាមៗ ក្រោយពីមានការបកស្រាយ ពី ជីជី ផ្ទាល់ ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item