https://camnews7.blogspot.com/2013/09/blog-post_9388.html
យ៉េមែន : សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា ហេតុការណ៍មួយនឹកស្មានមិនដល់ គឺបន្ទាប់ពីគូស្វាមីភរិយាមួយគូបានរៀបការ ហើយមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែបុរសជាកូនកម្លោះដែលមាន អាយុ២៥ឆ្នាំ នៅពេលត្រលប់មកដល់ផ្ទះវិញ គេបានលេបថ្នាំ Viagra ចំនួន៥គ្រាប់ សម្រាប់ប៉ូវកម្លាំង ក្នុងពេលរាត្រី ក៏ជួបគ្រោះថ្នាក់បាត់បង់ ជីវិតតែម្តងដោយសារ តែប្រតិកម្មជាមួយសារជាតិថ្នាំភ្លាមៗ។
ក្រុមសង្គ្រោះបានបញ្ជូនបុរសនេះ ទៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់ពេល ព្រោះគាត់បានស្លាប់ទៅហើយ។ គ្រូពេទ្យនិយាយថា ថ្នាំ Viagra នេះ មិនត្រូវយកទៅប្រើដោយ គ្មានវេជ្ជបញ្ជាពីពេទ្យឡើយ វាអាចជួប គ្រោះថ្នាក់ដូច្នេះ៕













