flatnews

ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ ម្នាក់បែកក្បាល និងម្នាក់ទៀត បាក់ឆ្អឹងថ្គាម ខណៈដែល ម៉ូតូមួយគ្រឿង បើកបញ្ច្រាស ទិសដៅបោល ទៅបុកម៉ូតូ មួយគ្រឿងទៀត ទាំងកំរោល ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦ និង០៥នាទី ព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ ស្លាកលេខ កណ្តាល 1Q-5244 ជិះគ្នា ២នាក់ ក្នុងស្ថានភាព មានជាតិស្រវឹង ធ្វើដំណើរ ពីលិចទៅកើត បញ្ច្រាសទិដៅ ចរាចរណ៍ ស្រាប់តែដល់ចំណុចកើតហេតុ បានជ្រុល ទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AV-9476 ជិះគ្នា២នាក់ បើកក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកម៉ូតូទាំង២គ្រឿង រងរបួស ធ្ងន់ដូចគ្នា ។ ចំណែកឯ អ្នករួមដំណើរ២នាក់ ទៀតមិនមានរងរបួសអ្វីឡើយ ។

សមត្ថកិច្ច មូលដ្ឋាន បានបន្តទៀតថា អ្នកបើកម៉ូតូ ស្មាស់វី មានឈ្មោះ ថោង ខាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិគក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាល សន្លប់ស្តូកស្តឹង រួមដំណើរជាមួយ ឈ្មោះ ញ៉ែម បូ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរ និងរស់នៅ ភូមិឃុំ ជាមួយគ្នា មិនមានរងរបួស រីឯភាគីខាង សេ១២៥ បើកបរដោយឈ្មោះ ឈន សឿម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល រងរបួសបាក់ឆ្អឹងថ្កាម និងពកភ្នែកឆ្វេង អ្នករួមដំណើរពីក្រោយឈ្មោះ ឡេត ភេទប្រុស អាយុ២៤ឆ្នាំ  មានមុខរបរ និងស្នាក់នៅជាមួយគ្នា ពុំមានរងរបួស ។

ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសមត្ថកិច្ច ទូរស័ព្ទហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកឯម៉ូតូទាំង២គ្រឿង ក្រោយពីសមត្ថកិច្ច ធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រងចាំភាគីសង្ខាងចូលខ្លួនទៅដោះស្រាយពេលក្រោយ ៕ 











ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item