flatnews

​តៃវ៉ាន់ ៖ លំនៅដ្ឋាន​ជាច្រើន​ម៉ឺន​ខ្នង កំពុងតែ​ជួប​នូវ​ផល​លំបាក ដោយសារតែ​ព្យុះ​កំណាច​មួយ​ដែលមាន​ឈ្មោះ Usagi កំពុងតែ​វាយ​ប្រ​ហារ​យ៉ាងខ្លាំង​ទៅលើ​ភាគខាងត្បូង កោះ​តៃវ៉ាន់ បង្ក​ជា​ខ្យល់​បក់ ភ្លៀង​ធ្លាក់   និង​ការបាក់​ដី​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ចរន្ត​អគ្គីសនី និង​គម​នា​គមន៍​ជាច្រើន​ត្រូវ​កាន់​ផ្តាច់​។​

 

​ប្រភពពី​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ព្យុះ​កំណាច​នេះ​មាន​ល្បឿន​រហូតដល់ ១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦​នាក់​ត្រូវ​រងរបួស​។ ព្យុះ​នេះ​កំពុងតែ​បន្តដំណើរ​ទៅកាន់ តំបន់​នៅ​ជិត​កោះ​តៃវ៉ាន់ ដូចជា ប្រទេស​ហ្វី​លី​ពីន និង​កោះ​ហុងកុង ជាដើម​។​

 

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ ៤៥ ០០០ ខ្នង​ត្រូវ​កាត់ផ្តាច់​ចរន្ត​អគ្គីសនី ចំណែកឯ ៥០០០​ទៀត​ត្រូវ​ខ្វះខាត​ទឹកស្អាត​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​ជា​ភ័ព្វសំណាង ពុំមាន​នរណាម្នាក់​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​នេះឡើយ ដោយ​ប្រជាជន​ត្រូវបាន​អាជ្ញាធរ​នៅ​តំបន់​នោះ ប្រ​កាស​អា​សន្ន​​ជម្លៀសចេញ ទាន់ពេលវេលា​៕

1 (3) 1 (1) 1 (2)

ប្រភពពី៖​ www.watphnom-news.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item