flatnews

ខេត្តរតនគិរី ៖ រថយន្តដឹកប្រេងសាំង ម៉ាកតាកូម៉ា២បាំងកន្លះ១គ្រឿងបានក្រឡាប់ និងក្លាយជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ ដោយសារភ្លើងឆេះ កាលពីថ្ងៃទី២៧ តុលា វេលាម៉ោង១២ថ្ងៃត្រង់លើកំណាត់ផ្លូវក្រាលក្រួសក្រហម នៅចំណុចភ្នំកាច់ចង្កេះស្ថិត នៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ២នាក់ក្នុង ឧប្បត្តិហេតុនេះ ម្នាក់ឈ្មោះ កាន់ វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរ និងម្នាក់ទៀតឈ្មោះ កាន់ សី ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាប្អូន ។ ទាំងពីរនាក់បាន រងរបួសធ្ងន់ដោយភ្លើងឆេះរោលខ្មៅ ពេញដងខ្លួនសន្លប់នៅនឹងកន្លែងកើតហេតុដូចគ្នា ។ ជនរងគ្រោះទាំង២នាក់បងប្អូននេះមានទីលំនៅភូមិ៥ សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ប្រភពនិយាយថា ពួកគេបានដឹកប្រេងសាំង៣ធុង ចំណុះ២០០លីត្រ និងមានប៊ីដុង៨ផ្សេងទៀតផងដែរ និងមានបំណងយកប្រេងសំាង ខាងលើទៅលក់នៅផ្ទះរបស់ខ្លួននៅស្រុកវុឺនសៃ តែអកុសលពេលមកដល់កន្លែង កើតហេតុក៏ក្រឡាប់រថយន្តតែម្តង ។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍ផ្ទាល់បានឱ្យដឹងថា រថយន្តដឹកប្រេងសាំងដែលក្រឡាប់ នេះអត់មានបុកគ្នាទេ គឺពេលបើកមកដល់កន្លែងផ្លូវចុះចំណោត ហើយស្ថានភាពផ្លូវកោងនិងបើកក្នុងល្បឿន លឿនក៏បណ្តាលឱ្យក្រឡាប់បែបនេះតែម្តង ។ ពេលក្រឡាប់នោះ រថយន្តបះកង់ឡើងលើ ហើយក៏មានអណ្តាត ភ្លើងឆេះឆាបឡើងយ៉ាងសន្ធោសន្ធៅ ។ ពេលនោះមនុស្សនៅក្នុងរថយន្តទាំង ២នាក់ចេញអត់រួចទេ កុំតែមានមនុស្សធ្វើដំណើរតាមផ្លូវមកជួួយអន្តរាគមន៍ យកចេញទាន់ ប្រហែលស្លាប់ក្នុងអណ្តាតភ្លើងបាត់ទៅហើយ ។ នេះជាលើកទី១ហើយ ក្នុងខេត្តរតនគិរីដែលរថយន្តដឹកប្រេង គេចពន្ធក្រឡាប់ឆេះបែបនេះ ។ យោងតាមសម្តីគ្រូពេទ្យ ដែលកំពុងសង្គ្រោះ មិនទាន់ដឹងថា ជនរងគ្រោះទាំង២នាក់អាចជួយឱ្យរស់ ឬត្រូវស្លាប់នោះទេ តែទទួលស្គាល់ថាមាន សភាពធ្ងន់ណាស់ និងសង្ឃឹមរស់តិចតួចបំផុត ព្រោះជនរងគ្រោះបានឆេះ ខ្លោចពេញដងខ្លួនអស់ទៅហើយ និងសន្លប់បាត់បង់ស្មារតី ។ ជាទូទៅអ្នករបួសដោយភ្លើងឆេះខ្លួនចាប់ពី៧០%ទៅ៨០% កម្រសង្គ្រោះបានណាស់ ដោយសារតែគ្រឿងក្នុងមួយចំនួនអាចនឹងឆ្អិន ។

ប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់បងប្អូនត្រូវក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ទោះបីមានសង្ឃឹមរស់តិចក៏ដោយ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item