ការជ្រើសរើសដៃគូរ មិនមែនគ្រាន់តែមើលលើសំបកក្រៅ រឺមើលថាតើគេមានរឺក្រ នោះទេ ព្រោះទីបំផុតគឺយើងមិនមែនទទួលបានការសោយសុខព្រោះរបស់ទាំងអស់នោះទេ។
Before Midnight (មុនពេលពាក់កណ្តាលយប់) គឺជាបំណកស្រាយដ៏សមរម្យមួយសម្រាប់ឲ្យអ្នកដឹងថា ការជ្រើសរើសអ្នកណាម្នាក់មករស់នៅជិតខ្លួនពេញមួយជីវិតត្រូវសម្របខ្លួនបែបណាខ្លះ។ ព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលមនុស្សពីរនាក់មានត្រកូលខុសគ្នា ហើយបែជាមករួមដំណេកជាមួយគ្នារហូតដល់ចាស់ស្លាប់ ដូច្នេះតើគេអាចដេកនៅជាមួយគ្នាបានទេ នៅពេលដែលមានរឿងរ៉ាវជាច្រើន ដែលអ្នកទាំងពីរមិនបានទទួលយក និងមិនអធ្យាស្រ័យ។
Before Midnight (មុនពេលពាក់កណ្តាលយប់) ជាភាពយន្តបែបមនោសញ្ចេតនា អប់រំ ផ្នែកគ្រួសារ ដែលរកចំណូលបានច្រើនជាងគេបំផុតនៅដើមឆ្នាំ២០១៣នេះ ព្រោះវាបានបកស្រាយនូវជីវិតពិតរបស់មនុស្សគ្រប់រូប ជាពិសេសវាបានបង្រៀនយ៉ាងច្រើនដល់មនុស្សដែលមានបំណងនឹងបង្កើតគ្រួសារ ឲ្យគេត្រៀមខ្លួនអ្វីខ្លះសម្រាប់ការកសាងសុភមង្គលពិតប្រាកដមួយ ជាសុភមង្គលដែលមិនមែនមានតែសំបក តែជារបស់ពិតកើតចេញពីសេចក្តីស្រលាញ់ អាណិត អធ្យាស្រ័យ លើកលែង អត់អោន និងគោរមឆន្ទៈគ្នាទៅវិញទៅមក..
សូមរីករាយទស្សនា ភាពយន្តសាកល្បងទាំងអស់គ្នា..៖
ប្រភពពី៖ www.neavea.com













