ក្រុមតោខៀវ Chelsea ត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមមេឃខៀវ Manchester City ក្នុងជំនួបសប្ដាហ៍ទី៩នៃក្របខ័ណ្ឌ Barclays Premier League។
ព័ត៌មានជើងកីឡាករ
ខ្សែការពារឆ្វេង Ashley Cole ចូលលេងបានវិញហើយយប់នេះ ក្រោយបាត់មុខប៉ុន្មានប្រកួតដោយសាររបួសឆ្អឹងជំនីរ។ មានតែខ្សែបម្រើអន្តរជាតិហុល្លង់ Marco van Ginkel ម្នាក់គត់ដែលអវត្តមានសម្រាប់ Chelsea។
ខ្សែការពារ Vincent Kompany នៅមិនទាន់ជាសះស្បើយពីរបួសភ្លៅនៅឡើយទេ មានន័យថាប្រធានក្រុមមេឃខៀវរូបនេះនៅបន្តអវត្តមានដដែល។ តាមការឱ្យដឹងរបស់លោក Manuel Pellegrini ខ្សែបម្រើអន្តរជាតិអង់គ្លេស Jack Rodwell មានសុខភាពល្អហើយអាចចូលលេងបាន ប៉ុន្តែខ្សែការពារ Martin Demichelis នៅឈឺជង្គង់នៅឡើយ។
អត្ថបទ៖ Arsenal បន្តកាន់កាប់លេខ១ Suarez ហ៊ែតទ្រីកឱ្យ Liverpool ខណៈ Southampton ហក់ឡើងលេខ៣ (វីដេអូ)
រឿងមួយចំនួនដែលគួរដឹង
Chelsea មិនដែលចាញ់ក្នុងដីខ្លួនឯងសោះឡើយក្រោមការដឹកនាំរបស់លោក Jose Mourinho ៦៤ប្រកួតក្នុងក្របខ័ណ្ឌ Premier League (ឈ្នះ៥០ដង ស្មើ១៤ដង)។
ការធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Premier League ទល់នឹង Chelsea នៅ Stamford Bridge ១៦លើកកន្លងមក Man City ស្ពាយជ័យជម្នះមកវិញបានតែ២ដងប៉ុណ្ណោះ តែចាញ់ដល់ទៅ១០លើក និងស្មើ៤ដង។ ជ័យជម្នះក្នុងលទ្ធផល៤-២ទាំងពីរលើកនោះកើតឡើងក្នុងឆ្នាំ១៩៩៣ម្ដងនិងឆ្នាំ២០១០ម្ដង។
ក្រុមមេឃខៀវជាក្រុមដែលមានឱកាសស៊ុតច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
៨ប្រកួតកន្លងមកនេះ Chelsea ទើបតែរកបាន១៧ពិន្ទុប៉ុណ្ណោះ ដែលជាចំនួនបំផុតរបស់ពួកគេគិតតាំងពីរដូវកាល២០០៧-០៨មក។
ដូចគ្នាដែរMan City ទើបតែរកបាន១៦ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើកមកនេះ ខណៈដែល៤រដូវកាលមុន ពួកគេរកបានពិន្ទុច្រើនជាងនេះក្នុងចំនួនដងនៃការប្រកួតដូចគ្នា។
Man City ជាក្រុមដែលតែតបញ្ចូលទីបានច្រើនជាងក្រុមផ្សេងៗនៅ Premier League រដូវកាលនេះ ពោលគឺតែតចូលបាន៥គ្រាប់ ក្នុងនោះខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Alvaro Negredo តែតចូល២គ្រាប់។
Chelsea ជាក្រុមដែលមានតួលេខរកគ្រាប់បាល់បានច្រើនជាងគេក្នុងរយៈពេល១៥នាទីចុងក្រោយនៃការប្រកួត។
| ៥ប្រកួតចុងក្រោយរបស់ Chelsea | ៥ប្រកួតចុងក្រោយរបស់ Man City |
| ២៨/០៩/១៣ Spurs ១-១ Chelsea (BPL) | ២៨/០៩/១៣ Aston Villa ៣-២ Man City (BPL) |
| ០១/១០/១៣ Steaua ០-៤ Chelsea (UCL) | ០២/១០/១៣ Man City ១-៣ Bayern Munich (UCL) |
| ០៦/១០/១៣ Norwich ១-៣ Chelsea (BPL) | ០៥/១០/១៣ Man City ៣-១ Everton (BPL) |
| ១៩/១០/១៣ Chelsea ៤-១ Cardoff (BPL) | ១៩/១០/១៣ West Ham ១-៣ Man City (BPL) |
| ២២/១០/១៣ Schalke ០-៣ Chelsea (UCL) | ២២/១០/១៣ CSKA Moscow ១-២ Man City (UCL) |
| ជួបគ្នានៅ Premier League ៦លើកចុងក្រោយ ២៤/០២/១៣ Man City ២-០ Chelsea ២៥/១១/១២ Chelsea ០-០ Man City ២១/០៣/១២ Man City ២-១ Chelseea ១២/១២/១១ Chelsea ២-១ Man City ២០/០៣/១១ Chelsea ២-០ Man City ២៥/០៩/១០ Man City ១-០ Chelsea | |
| ព្យាករណ៍របស់ Sabay ចំពោះគូនេះគឺ៖ Chelsea ២-១ Man City | |













