flatnews

កណ្តាល៖ ក្រុមប្រជាពលរដ្ឋរស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តែងការព្រួយបារម្ភជាខ្លាំងអំពី បញ្ហា សន្តិសុខ សុវត្ថិភាព របស់ខ្លួន បន្ទាប់ពីកើតមានករណីចោរកម្មជាញឹកញយ ដោយមិនទាន់បានឃើញសមត្ថ កិច្ច និងអាជ្ញាធរមានវិធានការចំពោះក្រុមចោរទាំងអស់នោះឡើយ។

ការព្រួយបារម្មណ៍កើតមាន ស្របពេលករណីចោរកម្មមួយ បានកើតឡើង កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣  ក្រុមចោរ បានចូលកាត់ជញ្ជាំងតូបលក់គ្រឿងទេស និងលក់សាំងដបជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ យកអស់ទ្រព្យសម្បត្តិអស់មួយចំនួន។

បុរសម្ចាស់តូប អ៊ុំ ស្រីន អាយុ ៣៥ឆ្នាំ បានរៀបរាប់ថា ទ្រព្យសម្បត្តិ ដែលត្រូវចោរយកទៅនោះមានលុយខ្មែរចំនួន២០ម៉ឺនរៀល ចញ្ចៀនប្លាទិន ២វង់ តម្លៃ ៣០០ដុល្លារ។

លោក អ៊ុំ ស្រីន បានលើកឡើងទៀតថា មិនដឹងថា ក្រុមចោរទាំងនោះមានគ្នាប៉ុន្មាននាក់ទេ មិនដឹងចូលយកម៉ោងប៉ុន្មានទេ លុះព្រឹកឡើងទើបដឹងថា បានបាត់ទ្រព្យសម្បត្តិ ហើយក្រុមចោរបានបន្សល់កាំបិតកាត់ជញ្ជាំងមួយ។  

ករណីចោរកម្មមួយករណីទៀត ក៏បានកើតឡើងផងដែរ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនៅភូមិដី ឥដ្ឋ ឃុំដីឥដ្ឋ ដោយក្រុមចោរបានកាច់កយកម៉ូតូ មួយគ្រឿងទាំងព្រឹកដោយសុវត្ថិភាព។

កាលពីមុនបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៥ ផ្ទះលក់គុយទាវ និងលក់សាំងនៅទល់មុខតូប ដែលក្រុម ចោរកាត់ជញ្ជាំង យកទ្រព្យសម្បត្តិខាងលើនេះ ក៏ត្រូវបានក្រុមចោរកាត់ជញ្ជាំង យកទ្រព្យសម្បត្តិដែរ។ បងប្អូនប្រ ជាពលរដ្ឋបានលើកឡើងថា តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ចយកទៅកប់ចោលឯណាបាត់ហើយ?៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item