flatnews

ប្រភព៖ CEN

ភ្នំពេញ: ​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង ត្រូវបាន​ភ្លើង​ឆាបឆេះ​ម៉ត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ជាច្រើន​នៅក្បែរ​កន្លែងកើតហេតុ និង​សមត្ថកិច្ច​មូលដ្ឋាន វេលា​ម៉ោងជាង ៨ យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៣២៨ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

​ស្រី​វ័យ​ចំណាស់​ជា​ម្ចាស់ផ្ទះ ឈ្មោះ យ៉ុង ស្រីមុំ បាន​និយាយប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា ដំបូង​ឡើយ​ភ្លើង​បាន​ចេញពីផ្ទះ​របស់ខ្ញុំ ប៉ុន្តែ​ដោយសារតែ​ផ្លូវ​ចូល​វា​មាន​លក្ខណៈ​តូចចង្អៀត ពិបាក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល ក្នុង​ការជួយ​អន្តរាគមន៍ បាញ់​ពន្លត់​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​បាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​អស់​ចំនួន​៣​ខ្នង​ថែមទៀត​។

​យ៉ុង ស្រីមុំ បាន​និយាយថា មុនពេល​កើតហេតុ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ទាំងអស់ បាន​នៅក្នុង​ផ្ទះ​ទាំងអស់គ្នា​ប៉ែក​ខាងក្រោម តែ​បន្តិចក្រោយមក​ក៏​ស្រាប់​តែមាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង យ៉ាង​សន្ធោសន្ធៅ​នៅផ្ទះ​ប៉ែក​ខាងលើ ដែល​សង់​អំពី​ឈឺ​ប្រក់ស​ង្ក័​សី ថ្ម​ខាងក្រោម ដែលមាន​ទំហំ ៥ គុណ និង ៨ ម៉ែត្រ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន និង​អ្នក​នៅក្បែរ​កន្លែងកើតហេតុ និង​សមត្ថកិច្ច​មូលដ្ឋាន ហើយក៏​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​រថយន្ត​អគ្គិភ័យ បាន​ជួយ​បាញ់​ពន្លត់ តែ​ត្រូវបាន​ភ្លើង​ឆេះ​ម៉ត់​ទាំងស្រុង​ទៅហើយ​។​

​តាម​កា​រស​និ្ន​ដ្ឋា​ន​របស់​សមត្ថកិច្ច​ជា​ជំ​ហ៊ាន​ដំបូង គឺ​បណ្តាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង​៕

ប្រភពពី៖​ www.khmer-note.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item