flatnews



យោងទៅតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា ស្រ្តីម្នាក់បានរាយការណ៍ដល់ប៉ូលីស ឲ្យជួយស្វែងរកយុត្តិធម៌ជូននាង ក្រោយពីរូបនាង ត្រូវបានបុរសមួយក្រុម បានចាប់ស្រាត និង បំពារបំពានលើ រូបរាងកាយ របស់នាង។


ពិធីរៀបអាពាហ៍ពិពាហ៍មួយ បានប្រារព្ធធ្វើឡើង នៅក្នុងទីក្រុង Shandong ប្រទេសចិន ដោយក្នុងនោះ នារីរងគ្រោះ បានធ្វើជាអ្នកកំដរ អោយកូនក្រមុំ ដែលត្រូវជា  មិត្តសម្លាញ់របស់ខ្លួន។ យ៉ាងណាមិញ នៅពេលកើតហេតុនោះ នារីរងគ្រោះ ត្រូវបានបុរសមួយក្រុម ដែលជាអ្នកកំដរប្រុស មានអាយុប្រមានជាខ្ទង់ ២៤ ទៅ ២៥ឆ្នាំ បានចាប់រុញនាង ចូលទៅក្នុងបន្ទប់មួយ រួចហើយចាប់បោះនាងដាក់ទៅលើគ្រែ។ បន្ទាប់មក ពួកគេក៏បានចាប់ស្រាតរ៉ូបរបស់នាងចេញ រហូតដល់នាងស្រាតននលគក មុនពេលពួកគេ ចាប់ផ្តើមបំពាន និង លេងសើចទៅលើ រាងកាយរបស់នាង។


ក្រោយមក នៅពេលដែលពួកបុរសទាំងនោះ ចាកចេញទៅវិញបាត់អស់ នារីរងគ្រោះ បានទៅប្រាប់ដល់កូនកំលោះដែរ ថានាងត្រូវ គេបំពានផ្លូវភេទ ប៉ុន្តែកូនកំលោះនោះ បែរជាមិនរវីរវល់ និង មិនបានធ្វើអ្វីមួយ ដើម្បីជួយដល់នាង ទាល់តែសោះ។ បន្ទាប់មក នាងបាននិយាយ ជាមួយនឹងឪពុក របស់កូនកំលោះ ហើយគាត់ក៏បានហៅកូនប្រុសមកសួរនាំ ប៉ុន្តែ ត្រូវកូនប្រុស ដែលជាកូនកំលោះនោះ ឆ្លើយថា ខ្លួនមិនបានដឹងថាមានរឿងនេះ កើតឡើងនោះទេ។


ចុងក្រោយ ដោយមិនមាននរណាម្នាក់ ព្រមជួយដល់នាងដូច្នេះ នាងក៏បានសំរេចចិត្ត រាយការណ៍ពីករណីនេះដល់ប៉ូលីស តែម្តង ដោយពេលនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត។


តើប្រិយមិត្តមានមតិយោបល់ យ៉ាងណាដែរ?






ដោយ សី


ខ្មែរឡូត 


ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item