flatnews

ក្រចេះ៖ លោក ហាក់ ហ៊ន់ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចជំនាញ រដ្ឋបាល ព្រៃឈើ  រួមជាមួយ កម្លាំងចម្រុះ រួម និងអាជ្ញាធរ មូលដ្ឋាន បានចុះបង្ក្រាបទីតាំង ស្តុកឈើមួយកន្លែង នៅចំណុចជិតស្ពាន ពាមទេរ ស្ថិតក្នុងសង្កាត់ រកាកណ្តាល ក្រុងក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣  ។

លោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាល ព្រៃឈើថ្មរគ្រែ និងជាអនុប្រធាន ក្រុមការងារ បង្ក្រាបបទ ល្មើស ព្រៃឈើ និងសត្វព្រៃ ប្រចាំ៣ស្រុក គឺស្រុកចិត្របុរី  ក្រចេះ និង ស្រុកសំបូរ រួមនិងមន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើ សហការជាមួយ មន្ត្រីប៉ុស្តិ៍នគបាល សង្កាត់រកាកណ្តាល និងអាជ្ញាធរសង្កាត់ ចុះ បង្ក្រាប ឆែក ឆេរទីតាំងស្តុកឈើរបស់ ឈ្មួញ ដែលបានលើក ចេញពីទឹកទន្លេរ មកដាក់ពង្រាយ តាមក្រោយ ផ្ទះរបស់ ប្រជាពលរដ្ឋ នៅចំណុចខាងលើ ។

ប្រភពពីប្រជាពលរដ្ឋ នៅទីតាំងខាងលើបាន ឆ្លើយប្រាប់ឲ្យសមត្ថកិច្ច ដឹងថា ឈើប្រណិតទាំង នោះគឺជា ឈើរបស់ ថៅកែស្ថានីយប្រេងឥន: មួយកន្លែង ស្ថិតនៅចំណុច ភូមិតាលុះពាមទេរ ឈ្មោះ ចែ នី ហៅ (នី អាថ៌) គឺជាឈ្មួញរកស៊ីដឹកជញ្ចូនឈើ ប្រណិតតាំងពីយូរលង់មកហើយ ទាំងផ្លូវគោក និងផ្លូវទឹក ។

ប្រភពបានឲ្យដឹងទៀតថា ឈើប្រណិតទាំងនេះ ត្រូវបានពួកឈ្មួញ លួចដឹកជញ្ចូន តាមទូកយកមកលើក ស្តុកដាក់រាយតាមផ្ទះប្រជាពលរដ្ឋនៅម្តុំនោះ និងមួយចំនួនស្តុក ក្នុងស្ថានីយសាំងផ្ទាល់ ដើម្បីបានច្រើន ប្រមូលដឹកតាមរថយន្តកូរ៉េ ប្រាំតោន ឫដឹកជញ្ចូន តាមរថយន្តសេរីទំនើមៗ តូចៗ យកទៅលក់បន្ត ឆ្លង កាត់តាមស្រុកឆ្លូង ឆ្ពោះទៅ ខេត្តកំពង់ចាម តែសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ មិនដែលរវល់រឿង បង្ក្រាបនោះឡើយ ពិសេសលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង បែជាបណ្តែតបណ្តោយ ឲ្យឈ្មួញធ្វើដំណើរ ទៅដោយរលូនទៅវិញ ។

បើតាមការឲ្យដឹង ពីមន្ត្រីរដ្ឋបាលព្រៃឈើ បានទំលាយ ឲ្យមជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាល ព្រៃឈើរូបនេះ បើរឿងការបង្ក្រាប បទល្មើស គឺហាក់ដូចជាមិនខ្វល់ ឫ ទទួល ខុសត្រូវ ចំពោះការងាររបស់ខ្លួនឡើយ បើទោះជាមន្ត្រីផ្នែករូបនេះ បានដាក់ពង្រាយមន្ត្រីជំនិត របស់ខ្លួននៅតាមច្រក សំខាន់ៗ ដែលមានបទ ល្មើសកើតឡើង នៅក្នុងស្រុកឆ្លូង និងស្រុកស្នួល ។

ប៉ុន្តែមន្ត្រីទាំងនោះ មានបំណងធ្វើរបាយការណ៍ ភូតកុហក់ថ្នាក់លើ ថា គ្មានបទកើតឡើង ជាលក្ខណះទ្រង់ ទ្រាយធំនោះ តែជាក់ស្តែងក្នុង រយះពេលថ្មី ដោយមានកាផ្តល់ព័ត៌មាន ច្បាស់លាស់ ទើបមន្ត្រីជំនាញចាប់ឃាត់បានទូក និងរថយន្ត បានសុទ្ឋតែឈើមុខកាត់ធំៗ នៅស្រុកឆ្លូង និង ស្រុកស្លួល ។

នៅក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងស្តុកឈើប្រណិត របស់ឈ្មួញ( នី អាថ៌ )ខាងលើនេះ សមត្ថកិច្ចបាន រឹបអូសប្រមូលឈើ ដែលបានដាក់ពង្រាយ តាមក្រោយផ្ទះប្រជាពលរដ្ឋ និងក្នុងទឹកទន្លេ បានប្រមាណ ជាង៣០ដុំ ត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុក នៅថ្នាលបណ្តុះ កូនឈើខ្សារ និងកសាងសំណុំរឿង បញ្ចូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕





Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item