https://camnews7.blogspot.com/2013/10/blog-post_2874.html
មិនត្រឹមតែមនុស្សទេ ដែលអាចគូររូប ឬ បង្កើតសិល្បៈ គំនូរនោះទេ សូម្បីតែសត្វដំរី ដែលជាសត្វមានមាឌធំដំបង ក៏អាច បង្កើត និងគូរ រូបគំនូរមួយផ្ទាំង បានយ៉ាងស្រស់ស្អាតផងដែរ។
ដំរីដែលរស់នៅក្នុងទ្វីបអាស៊ីភាគច្រើន ជាពិសេសប្រទេសថៃតែម្ដង ពួកវាបាននឹង កំពុងទាក់ទាញភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ បានយ៉ាងច្រើនកុះករ ដោយសារតែ ទេពកោសល្យ ក្នុងការគូរគំនូររបស់ពួកវា។
ជាក់ស្ដែងដូចជានៅក្នុង តំបន់អភិរក្សសត្វដំរី ក្នុងខេត្ត លុមផាង ភាគខាងជើងប្រទេសថៃ ជាកន្លែងដែលភ្ញៀវ ទេសចរ មានការស្ងើចសរសើរ នូវ ការគូរគំនូរ របស់សត្វដំរី ដោយពួកវា បានប្រើប្រាស់ ប្រម៉ោយរបស់វាផ្ទាល់ ចាប់កាន់ជក់ ហើយគូរចេញជារូបភាព ផ្កាក្រហមមួយផ្ទាំងយ៉ាងស្រស់សោភា មិនចាញ់មនុស្សយើងឡើយ។
ចង់ដឹងថា ការគូរ របស់សត្វដំរី មានលក្ខណៈ យ៉ាងណា ប្រិយមិត្តអាចទៅទស្សនាវីដេអូ ទាំងអស់គ្នា៖













