flatnews

ប្រភព LookingToday

ភ្នំពេញ៖ គ្រាន់តែក្នុងមួយ រដូវធ្លាក់ភ្លៀងនេះ មហាជនទូទៅ មើលឃើញថា តារាចម្រៀប្រុសស្រីល្បីៗ ក្នុងស្រុកមួយ ចំនួនបានបោះពួយ សម្រុកចេញ ទៅកើបលុយ នៅខាងក្រៅប្រទេស ជាបន្តបន្ទាប់ ដោយមានតារាខ្លះ សុខចិត្តពន្យារ ពេលសម្ដែងបន្ថែម និងបានបន្តពីប្រទេសមួយ ទៅប្រទេសមួយទៀតផង។

ជាក់ស្តែងថ្មីៗនេះមាន តារាចម្រៀងល្បីៗ ដូចជា លោក ខេមរៈ សិរីមន្ត , កែវ វាសនា , ឆន សុវណ្ណរាជ ,ឱក សុគនុ្ធកញ្ញា , ពេជ្រ សោភា ,ផន ស្រីខួច និងតារាប្រុសស្រី ជាច្រើនដួងទៀត ដែលសុទ្ធសឹងតែ មានវាសនាខ្ពស់ទៅ កើបប្រាក់ជាហូរហែ ។

មិនខុសគ្នានឹង តារាចម្រៀងខាងលើនេះ តារាចម្រៀងសាច់ស សម្បូរមន្តស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា ជិន ស្រីនុត ក៏ត្រូវបានស្ពន់ស័រទាក់ទង ឲ្យនាងចេញទៅច្រៀង និងសម្តែងនៅលើទឹកដី សម្បូរដុល្លារសហរដ្ឋអាមេរិក ដែលតារាប្រុសស្រីមួយចំនួនប្រាថ្នាចង់ទៅ ស្ទើរគ្រប់គ្នា។ ជិន ស្រីនុត បានត្រៀមខ្លួនអូសវ៉ាលី ឡើងយន្តហោះ ចេញទៅកើបលុយនៅ លើទឹកដីសហរដ្ឋអាមេរិក ដែលគេដឹងថា ជាប្រទេសកំពុង តែមានវិបតិ្តបំណុល នៅចុងខែនេះផងដែរ ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១៣ តារាចម្រៀងដើមទ្រូង ធំមូលក្បំកញ្ញា ជិន ស្រីនុត បាននិយាយរៀបរាប់ ប្រាប់ឲ្យដឹងថា បច្ចុប្បន្នការងារក្នុង សិល្បៈរបស់នាង មានលក្ខណៈធម្មតា មិនសូវមានការមមារ ញឹកខ្លាំងនោះទេ ព្រោះជារដូវធ្លាក់ភ្លៀង ។

ស្រីស្រស់សម្ផស្សគួរឲ្យក្រឺតខ្នាញ់ ជិន ស្រីនុត បានបន្តឲ្យដឹងទៀតថា “ខ្ញុំត្រូវបានស្ពន់ស័រទាក់ទង ខ្ញុំឲ្យទៅច្រៀងនៅ សហរដ្ឋអាមេរិក នៅចុងខែតុលានេះ ជាមួយបង ទីតូ ។ ខ្ញុំចេញទៅសហរដ្ឋអាមេរិក នៅពេលឆាប់ៗ ខាងមុខនេះខ្ញុំ បានចុះកុងត្រាជាមួយគេ រយៈពេល៤ខែ ហើយខែ កុម្ភៈ ឆ្នាំ២០១៤ ទើបត្រឡប់មកវិញ ។ តែចំពោះថ្ងៃណាចេញ ទៅឲ្យពិតប្រាកដនោះ ខ្ញុំមិនទាន់ដឹងនៅឡើយទេ តែដឹងថា នៅអំឡុងចុងខែតុលានេះ ” ។

គួរបញ្ជាក់ថា កញ្ញា ជិន ស្រីនុត ជាតារាចម្រៀង ល្បីឈ្មោះគួរសម នៅក្នុងផលិតកម្ម Diamond Music ។ សម្រស់ដ៏ស្រស់ផូរផង់របស់ ជិន ស្រីនុត ក៏បានធ្វើឲ្យកន្លង់ៗ ជាច្រើនតាមហើរ ឆ្វែលចុះឆ្វែលឡើង តាមសុំស្នេហ៍ពីនាងផងដែរ ប៉ុន្តែនាងតែងតែបដិសេធ ព្រោះនាងចង់ស្រវា ចាប់យកការងារសិល្បៈ ទទួលបានផ្លែផ្កា ធំធេងជាមុនសិន ៕

ប្រភពពី៖​ www.khmer-note.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item