flatnews

ភ្នំពេញ៖ មន្រ្តីយោធា ដែលបម្រើការងារ នៅអង្គភាព កងពលតូចលេខ៧០ (ង៧០) ម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ចំត្រង់ក្បាល ហូរឈាមជោគអាវ របស់ខ្លួន ដោយសារតែ មន្រ្តីនគរបាលពីរនាក់ ដែលសាក្សីអះអាងថា ជាមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កាកាប ចាក់ វាយ និងកូនសោរម៉ូតូ ពីព្រោះតែមានជម្លោះពាក្យសម្តីជាមួយគ្នា រឿងជិះម៉ូតូ ប្រជែងនៅតាមផ្លូវ។

ហេតុការណ៍ចាប់វាយ មន្រ្តីយោធានៅអង្គភាព កងពលតូចលេខ៧០ បណ្តាលឲ្យរងរបួសធ្ងន់ យ៉ាងដូច្នេះ បានកើតឡើង កាលពី វេលាម៉ោង ប្រមាណ១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍ ពីជនរងគ្រោះ ដែលហូរឈាមជោគក្បាល បាននិយាយថា មុនពេលកើតហេតុ លោកបានជិះម៉ូតូម៉ាក ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1AQ-2940 បើកដោយបុរសម្នាក់ និងជិះពីក្រោយដោយនារីម្នាក់ និងម៉ូតូ មួយគ្រឿងទៀត ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1AB-2192 ក្នុងទិសដៅ ពីលិចទៅកើតហេតុដូចគ្នា។

ជនរងគ្រោះបាន បន្តទៀតថា នៅពេលដែលខ្លួនបាន ជិះមកដល់ចំណុចកើតហេតុនោះ ស្រាប់តែជនបង្ក បានបើកប្រជែងម៉ូតូរបស់ខ្លួន ពេលនោះលោកបាន ស្រែកប្រាប់ថា កុំជិះលឿនពេក និងកុំប្រជែងគេខ្លាំងពេក ស្រាប់តែធ្វើឲ្យពួកគេ មានកំហឹង និងចង់បង្ហាញភាពខ្លាំង ចំពោះនារី ដែលជិះជាមួយផងនោះ ក៏បានឈប់ម៉ូតូ និងស្ទុះទៅ ចាប់ក្រៀក វាយ និងយកកូនសោរ ទៅចាក់ ចំក្បាល បណ្តាលឲ្យ ហូរឈាម ស្រោចខ្លួនតែម្តង។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានបន្តទៀតថា នៅពេលមានរឿងនេះកើតឡើង បានបណ្តាលឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ក៏ជនដៃដល់ ទាំង៣នាក់ ក្នុងនោះ បុរសទាំងពីរនាក់ ត្រូវគេអះអាងថាជាមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍នគរបាល កាកាបនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក ម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន គេបញ្ជូនទៅ ព្យាបាល នៅមន្ទីរពេទ្យ ហើយកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅ សមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍។ យ៉ាងណាក៏ដោយ ជនបង្កទាំងពីរនាក់ និងនារីដែល ជិះពីក្រោយ គ្មាននរណាម្នាក់ ស្គាល់ឈ្មោះនោះទេ ខណៈជនរងគ្រោះមានឈ្មោះ រស្មី៕





Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item