flatnews

ប្រភព៖ Postkhmer

ភ្នំពេញ : មិន​ដូច​កាលពី​នៅក្នុង​ស្រុក​គ្រា​ដែល​នាង​ទៅ​ចូលរួម​កម្មវិធី​អាណាចក្រ​តារា​ឡើយ បើ​ទោះ​ជា​ស្ថិត​ក្នុង​សម្លៀកបំពាក់​រ៉ូប​ក្រហម​ឆើត​ដដែល​ក៏​ដោយ ក៏​តារា​មេម៉ាយ​ចាយ​សម្រស់​បែប​យេ​ៗ​ធ្មេញ​ច្រពើស​កំពុង​ផ្ញើ​ប្រាណ​លើ​ដែន​កោះ​អូស្រ្តាលី​នាង​ឆយី ហាក់​បន្ថយ​នូវ​ភាព​សិចស៊ី​ផ្ទុយ​ពី​តារា​ស្រី​ៗ​មួយ​ចំនួន​ដែល​ឲ្យ​តែ​បាន​ឱកាស​ចេញ​សម្តែង​ឯនាយ​សមុទ្រ យក​ថ្នាល​នេះ​បញ្ចេញ​សាច់​ស្ទើរតែ​អាក្រាត​កាយ​ក៏​មាន​ដើម្បី​បន្ថែម​នូវ​ភាព​ទាក់ទាញ។

បន្ទាប់ពី​ទទួល​ឱកាស​ទៅ​ស្រាយ​សម្ពាយ​ក្បាច់គុន​សិល្បៈ​នៅលើ​ដែន​កោះ​អូស្រ្តាលី ក្រោយពី​អវត្តមាន​ពី​វិថី​សិល្បៈ​ជិត​កន្លះ​ទសវត្សរ៍​ស្រីស្រស់​ឆយី ដែល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​ដោយសារ​តែ​ការ​សម្ញែង​ដើមទ្រូង​ននល​គក​នៅ​ថ្ងៃ​ចូលរួម​កម្មវិធី​អាណាចក្រ​តារា​ទើប​តែ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ពី​ដែនដី​ប្រទេស​ស៊ី​វិល័យ​នោះ ដោយ​មាន​ទាំង​រូបភាព​សម្តែង​និង​រូបភាព​ដើរ​កម្សាន្ត។

ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ដែល​នាង​បាន​បង្ហោះ​នោះ ត្រូវ​បាន​មហាជន​និយម​លេង​ហ្វេសប៊ុក​ចាប់​អារម្មណ៍​ទៅ​ជាពិសេស​រូប​ដែល​នាង​គ្រង​ឈុត​រ៉ូប​ពណ៌​ក្រហម​វែង ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​រ៉ូប​នាង​ស្លៀក​មក​ចូលរួម​កម្មវិធី​អាណាចក្រ​តារា ដែល​ធ្លាប់​បំផុស​ការ​រិះគន់​ធ្ងន់​ៗ​ព្រោះ​តែ​រ៉ូប​នោះ​សឹង​តែ​គ្មាន​បិទបាំង​សុដន់​ទាល់​តែ​សោះ។

ប៉ុន្តែ​ដោយឡែក​ការ​ស្លៀកពាក់​នៅ​ទី​នោះ រ៉ូប​ដដែល​នោះ​មិន​បាន​បញ្ចេញ​សាច់​ននលគក​ដូច​ដែល​នៅ​ស្រុក​ខ្មែរ​នោះ​ឡើយ​ដែល​ជា​ដើមហេតុ​ក្លាយ​ជា​ប្រធានបទ​ជជែក​វែកញែក​របស់​ក្រុម​អ្នកនិយម​តាមដាន​សកម្មភាព​សិល្បៈ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក និង​នាំ​ជជែក​វែកញែក​គ្នា​ដោយ​មួយ​ចំនួន​លើក​ឡើង​ថា​៖ «បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ រ៉ូប​ពណ៌​ក្រហម​នោះ គឺជា​រ៉ូប​ដែល​នាង​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​អាណាចក្រតារា ដែល​បញ្ចេញ​ភាព​សិចស៊ី​បំផុត​នោះ​ហើយ តែ​ពេល​នេះ​រ៉ូប​ដដែល​នេះ​បែរ​ជា​មិន​សូវ​ជា​សិចស៊ី​ឃើញ​កេរ្តិ៍​ដើមទ្រូង​ដូច​ថ្ងៃ​នោះ​ទេ​»។

ជាមួយ​គ្នា​នោះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បញ្ចេញ​មតិ​សរសេរ​តប​ថា​៖ «ត្រូវ​ហើយ​រ៉ូប​តែ​មួយ​ហ្នឹង​ប៉ុន្តែ​មិន​មើល​ទេ កាលពី​នាង​ស្លៀក​ស្រុកខ្មែរ​នោះ​នាង​មាន​ចេតនា​ឲ្យ​សិចស៊ី នាង​ទម្លាក់​ស្មារ៉ូប​ទាំង​សង​ខាង​ចុះ​តែ​លើក​នេះ​នាង​មិន​បាន​ធ្វើ​ដូច​មុន​ឡើយ​»។

អ្នក​ខ្លះ​ទៀត​សរសេរ​ថា​៖ «​ទំនង​ជា​នាង​ខ្លាច​បាត់បង់​ឱកាស​ការងារ​ពី​សិល្បៈ​ដូច​នាង ឆៃលី ដាឡែន ហើយ​មើល​ទៅ​បានជា​នាង​មិន​ហ៊ាន​សិចស៊ី​ដូច​កាល​ពី​មុន​ទៀត​នោះ​»។

បើ​ទោះ​ជា​មាន​ការ​ជជែក​វែកញែក​យ៉ាង​ដូច្នេះ​ក្តី ក៏​មាន​អ្នក​ខ្លះ​នៅ​តែ​ទទួល​ស្គាល់​ការ​ស្លៀកពាក់​របស់​នាង​នោះ​ថា​សិចស៊ី​ដដែល​ដោយ​ពួកគេ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «មិន​ចាំបាច់​និយាយ​ច្រើន​ទេ ទោះ​ជា​ស្លៀក​អ៊ីចឹង​ក៏​ជា​ការ​ស្លៀកពាក់​សិចស៊ី​ហើយ ដោយ​គ្រាន់តែ​នាង​មិនហ៊ាន​ឲ្យ​ដូច​មុន​មិន​មើល​ទេ​អី ចេញ​ផ្លែល្ហុង​ដូច​តែ​គ្នា​ហ្នឹង​»។

ជាមួយ​គ្នា​នោះ​ក៏​មាន​ប្រិយមិត្ត​លេង​ហ្វេសប៊ុក​ខ្លះ​បង្ហាញ​ទស្សនៈ​អភិរក្ស​ឡើង​ដោយ​ចោទ​ជា​ចម្ងល់​បែប​ចំអក​ផង​ថា​៖ «ម៉េច​បាន​ជា​តារាស្រី​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​មក​បំផ្លាញ​ប្រពៃណី​ខ្មែរ​អ៊ីចឹង​! បើ​នាំ​គ្នា​ធ្វើ​អ៊ីចឹង​កុំ​នាំ​គ្នា​ថា​ជា​នារី​ខ្មែរ​! ខ្ញុំ​ខ្ពើម​ខ្លាំង​ណាស់​!»។

ប្រតិកម្ម​ទៅ​នឹង​ក្រុម​អ្នក​យក​ដើមទ្រូង​នាង​ធ្វើ​ជា​ប្រធានបទ​ជជែក​គ្នា​នោះ ស្រីស្រស់​សម្រស់​យេ​ៗ​ដែល​ទើប​ប្រកាស​ខ្លួន​ក្តែង​ៗ បោះទុន​រាប់​ម៉ឺន​ដុល្លារ បើក​ជំនួញ​ថ្មី ក្រោយការ​រិះគន់​រឿង​សិចស៊ី​នៅ​កោះពេជ្រ នាង ឆយី មិន​បាន​សរសេរ​តប​វែង​ឆ្ងាយ​នោះ​ឡើយ។

តារាស្រី​ធ្មេញ​ច្រពើស​ញញឹម​ស្រស់​រូបនេះ​បាន​ត្រឹម​តែ​សរសេរ​ថា​៖ «​តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​សាក​យក​សម្ដី​ដែល​រិះគន់​ទាំងអស់​ដែល​បាន​និយាយ​មក​កាន់​ខ្ញុំ​យក​ទៅ​គិត​មើល​ថា​សម្ដី​ទាំងអស់​នេះ​ជា​សម្ដី​អ្នក​ដែល​មាន​ក្រមសីលធម៌ ដែល​គិត​ថា​ខ្លួនឯង​ជា​មនុស្សថ្លៃថ្នូរ​ក្នុង​សង្គម​ហើយ​ប្រើ​សម្ដី​អមនុស្ស​បែប​នេះ​មក​លើ​ខ្ញុំ​ទោះ​យ៉ាង​ណា ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​រស់​ក្នុង​លោក​នេះ​ជាមួយ​អ្នក​ទាំងអស់​គ្នា​ដែរ​»៕

131029_20a

ប្រភពពី៖​ www.khmer-note.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item