តារាស្រីសិចស៊ីមួយរូបបានផ្លាស់ប្ដូរខ្លួនទៅជាតារាបង្ហាញម៉ូដប្រុសទៅវិញ។ នាងElliott Sailors វ័យ៣១បានធ្វើឲ្យពិភពលោកស្គាល់នាងមិនស្ទើរទេដោយសារតែដងខ្លួនដ៏សិចស៊ីរបស់នាង។
តារាស្រីដែលរៀបការរួចរូបនេះបានប្រាប់ឲ្យដឹងថា នាងចង់សាកល្បងរសជាតិដើរតួជាតារាម៉ូដែលប្រុសវិញម្ដង។ នាងបានសម្រេចចិត្តកាត់សក់ដ៏ស្រស់ស្អាតរបស់នាងនិងរឹបដើមទ្រូងដើម្បីឲ្យដូចមនុស្សប្រុសមែនទែន តែវាមិនមែនជាការវះកាត់ប្ដូរភេទអីនោះទេ។
ស្វាមីរបស់នាងមិនបានជំទាស់ពីរឿងប្ដូរការងាររបស់នាងនោះទេ គាត់មានតែលើកទឹកចិត្តនាងថានាងនឹងមើលទៅប្លែកភ្នែកមិនខាន។ នាងបានប្រាប់ទៀតថាការពិតនាងមានថ្គាមធំ ថ្ងាសទូលាយនិងចិញ្ចើមធំ មើលទៅដូចប្រុសទើបនាងសម្រេចចិត្តកាត់សក់ធ្វើជាតារាប្រុសវិញម្ដងទៅ៕













