https://camnews7.blogspot.com/2013/10/blog-post_6006.html
មានមនុស្សជាច្រើន ប្រាកដជាភ័យខ្លាច នៅពេលដែលចោរសម្លុត ឬទាមទារ អ្វីម្យ៉ាងពីយើងនោះ តែសម្រាប់ពេលនេះ បែរជាមាននារី២នាក់ក្លាហានហ៊ានតដៃ ជាមួយនឹងចោរទៅវិញ។
យ៉ាងណាមិញ វីដេអូមួយ ត្រូវបានគេ ផ្សពផ្វផ្សាយយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធអ៊ិនធើណេត ក្រោយពី នារី១នាក់ ក្នុងចំណោម២នាក់ ធ្វើសកម្មភាពប្រយុទ្ធយ៉ាង ចាស់ដៃជាមួយនឹងចោរម្នាក់នោះ។ សម្រាប់ទីតាំងនៃតំបន់នៃកន្លែងកើតហេតុ មិនត្រូវបានគេបញ្ជាក់នោះទេ តែហេតុការណ៍នេះ គឺកើតនៅក្នុង ហាងលក់ទំនិញ មួយកន្លែងដែលមាននារីភេទ២នាក់ ជាអ្នកលក់។ អ្វីដែលមិនគួរឲ្យជឿនោះ នៅពេលដែលចោរនេះប្លន់បានសម្រេច ស្រាប់តែនារីជាអ្នកលក់ម្នាក់ ហ៊ានប្រតាយប្រតប់ ជាមួយនឹងចោរ រហូតដល់ចោរនោះរបូតកាំភ្លើងពីក្នុងដៃ និងចាប់ទាញអាវចោរបន្ថែមទៀត ខណៈពេលដែលនារីម្នាក់ទៀត រត់ទៅខាងក្រៅដើម្បីរកជំនួយ។
ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖













