flatnews

​ក្រុង​ហាណូយ ៖ សារ​ព័ត៌​មាន​​បរ​ទេស បាន​​រំលឹក​​ពី​​រឿង​រ៉ាវ​​ដែល តា​រា​​ម៉ូ​​ដែល​​ដ៏​​មាន​ប្រ​ជា​ប្រិយ​ភាព​​ម្នាក់ របស់​​វៀត​ណាម គឺ​​នាង Vo Hoang Yen ត្រូវ​បាន​​មន្ទីរ​វប្ប​ធម៌ កីឡា និង​​ទេស​ចរណ៍ ក្រុង​​ហូ​ជី​មិញ ពិ​ន័យ​​ជា​​ប្រាក់​​ចំនួន ៣,៥​ លានដុង​ ប្រ​ហែ​ល ១៦០​ដុល្លារ​ ដោយសារ​ការបញ្ចេញ​សុដន់ នៅលើ​ឆាក​សំដែង បង្កើត​ឲ្យ​មាន​ភាព​រំជើបរំជួល​។

រឿងរ៉ាវ​នេះ​បានកើត​មាន កាលពី​ថ្ងៃទី​២៤ ខែធ្នូ កន្លងទៅ ដោយ​តារា​ដើរ​ម៉ូដ Vo Hoang Yen រួម​នឹង​គណ​កម្ម​ធិ​ការគ្រប់គ្រង នៃ​កម្មវិធី​សំដែង ត្រូវបាន​អញ្ជើញ ឱ្យមក​កាន់​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ នៃ​ក្រុង​ហូជីមិញ ដើម្បី​ទទួល​ការពិន័យ ចំពោះ​ការធ្វើឱ្យមាន បញ្ហា​លេច​សុដន់ នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ ដែល​ត្រូវបាន​ធ្វើឡើង កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ២០១២​។

 

​ក្រៅពី​តារា​ដើរ​ម៉ូដ Hoang Yen ក្រុម​គណកម្មការ គ្រប់គ្រង​កម្មវិធី ក៏ត្រូវ​ពិន័យ​ចំនួន ប្រហែល ៣៥៧ ដុល្លារ​អាមេរិក​ផងដែរ​។ គួររំលឹកថា មុននេះ នៅលើ​ឆាក​បង្ហាញ​ម៉ូដ ក្នុង​កម្មវិធី "​ជក់ចិត្ត និង​ប្រជុំគ្នា​" តារា​បង្ហាញ​ម៉ូដ​នាង Vo Hoang Yen បង្ហាញខ្លួន​ដោយ​ទឹកមុខ បែប​អ្នក​បង្ហាញ​ម៉ូដ​អឺរ៉ុប ក្នុង​សម្លៀកបំពាក់​ចម្លែកៗ ប៉ុន្ដែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈុត​ដើរ​កំសាន្ដ​របស់​នាង​។

 

​នៅពេល​មើល​ពី​ខាងមុខ ទស្សនិកជន នឹង​ឃើញថា អាវ​ដែល​នាង​ពាក់ មាន​លក្ខណៈ​ជិត​គួរសម ប៉ុន្ដែ​ពេល​គេ​មើ​លពី​ចំហៀង​វិញ គេ​នឹង​ឃើញ​សុដន់ ស្ទើរ​ទាំងស្រុង​របស់​នា​ង លេចចេញ​ច្បាស់​ដូច​ថ្ងៃ ហើយ​វា​ជាដើម​ហេតុ នៃ​ការដាក់ពិន័យ ដើម្បី​កុំ​ឲ្យ​កើតមាន នៅពេល​ក្រោយ​ទៀត​៕

Wat 27108 Wat 27109 Wat 271010

ប្រភពពី៖​ www.watphnom-news.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item