flatnews

​ស្ហា​ន​ស៊ី៖ ជីវិត​ជាការ​តស៊ូ តស៊ូ​ដើម្បី​ជីវិត​ភ្លឺស្វាង និង​រស្មី​ចិញ្ចាចចិញ្ចែង ហេតុនេះ​ទើប​និស្សិត ចិន លី ជិន​នី​ង ដែល​កំពុងតែ​សិក្សា​នៅ​សាកលវិទ្យាល័យ​ឆាង​អាន បាន​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា ទៅធ្វើជា​តារា​ម៉ូ​ដែល នៅក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ ដែល​ប្រព្រឹត្តទៅ នៅ​ក្រុង​ស៊ី​អាន រដ្ឋធានី​ភាគ​ពាយព្យ​នៃ​ខេត្ត​ស្ហា​ន​ស៊ី ប្រទេស​ចិន​។ នេះ​បើតាម​វេ​ប​សាយ បរទេសមួយ​ដែល​ផ្សាយ​កាលពីដើម​សប្តាហ៍​មុននេះ​។​

​    ​នៅ​អំឡុង​ពេលធ្វើ​ការងារ នាង​ត្រូវ​ក្រោក​នៅ​ម៉ោង​៧​ព្រឹក​រៀងរាល់ថ្ងៃ ជម្រះ​កាយ តុបតែង​ខ្លួន ផាត់មុខ កែ​សម្ផស្ស ពាក់​ស្បែកជើង និង​សាកល្បង​ដើរ​បង្ហាញ​ម៉ូដ បង្ហាញ​រាង ជាមុន​ដើម្បី​កែសម្រួល​ដំណើរ​ឲ្យ​ឡូយឆាយ​បែប​ទាក់ទាញ​។ នាង​ត្រូវតែ​រក្សា​ទឹកមុខ​ញញឹម ជានិច្ច និង​ឈរ​ជាប្រចាំ​រាប់​ម៉ោង ទោះបីជា​ចុក​រោយ​ស្ពឹក​ស្រពន់​ក៏​ស៊ូទ្រាំ​ដែរ​។ 

​ជួនកាល​នាង ត្រូវ​បង្ខំចិត្ត ទៅកាន់​បន្ទប់ទឹក  ដើម្បី​សម្រួល​សរសៃ​ឲ្យ​ធូរស្រាល ន្អាលនឹង​ត្រឡប់​មកកាន់ ទីតាំង​កន្លែងធ្វើកា​រវិ​ញ​។ នាង​បាន​យល់​ពី​ការងារ​ពិបាកៗ​ជាច្រើន ដែល​នេះ​ជា​អាថ៌កំបាំង នៃ​សម្រស់ ទេពកោសល្យ និង​សមត្ថ​ភាពជា​តារា​បង្ហាញ​ម៉ូដ បើទោះបីជា​ការបង្ហាញ​ម៉ូដ សាកល្បង​ក៏ដោយ​។ ប៉ុន្តែ​អ្វីដែល​នាង​ទទួលបាន​គឺ​ភាពជោគជ័យ ហើយ​នាង​ទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​ពី​ទស្សនិកជន ក៏ដូចជា​ថៅកែៗ ដែល​ហៅ​នាង​ទៅ​បង្ហាញ​ម៉ូដ ធ្វើ​ឲ្យ​នាង​រីករាយ​ទាំង​នៅក្នុង​ការសិក្សា និង​ដើរ​ម៉ូដ​៕​29c2 29c1

ប្រភពពី៖​ www.ve-news.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item