ធ្លាប់តែឮមនុស្ស ឫ សត្វទាញព្រ័ត្រ តែឥឡូវសូម្បីតែឡានក៏មានការប្រកួតទាញព្រាត់ដែរ។ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូមួយទាញសាកកម្លាំងរវាងឡាន Doge RAM និង Land Rover Defender ក្នុងបណ្ដាញសង្គម Facebook។
អាន៖ វីដេអូ 3D ដ៏អស្ចារ្យបង្ហាញពីទឹកចិត្តតស៊ូមោះមុតរបស់កុមារខ្មែរ
ឡានទាំងពីរនេះធ្វើការប្រកួតយ៉ាងស្វិតស្វាញបើកបញ្ច្រាសទិញគ្នាដោយប្រើខ្សែកាបដើម្បីធ្វើជាខ្សែព្រ័ត្រ។ លទ្ធភាពក្នុងវីដេអូដែលមានរយៈពេល ១ នាទី និង ៤៩ វិនាទី បានរកឃើញ អាតូច (Land Rover Defender) ខ្លាំងជាងអាធំ (Doge RAM) ទៅទៀត។
វីដេអូប្រកួតប្រជែងកម្លាំងឡានលាយឡំនឹងភាពគួរអស់សំណើចនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook ចែករំលែកតៗគ្នារហូតដល់ទៅជាង ២ពាន់ share និងគាំទ្រជាង ៣ពាន់ Like។
សូមចុចអាន៖ Moto X ដំនឹងញញួរក៏មិនបែក ឆូតនឹងកាំបិតក៏មិនអី! (វីដេអូ)
អត្ថបទ ៖ ដារ៉ាឆានី
ប្រភព ៖ Facebook













