flatnews

រាជធានីភ្នំពេញ ៖ បង្គោលស្លាកសញ្ញាបង្ហាញទិសដៅទ្រូងផ្លូវ ២ដើម និងរនាំងដែកពុះចែកទ្រូងផ្លូវ ៥ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលរថយន្តCRV ១គ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-1556 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើកបុករះ កាលពីវេលាម៉ោង ១១ និង ៤០នាទី យប់ថ្ងៃទី២៨ តុលា ២០១៣ នៅចំណុចមុខការដ្ឋានសំណង់ប៊ូយ៉ុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេបានឃើញរថយន្តCRV ១គ្រឿង ធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចការដ្ឋានសំណង់ប៊ូយ៉ុង រថយន្តបានរេចង្កូតទៅបុកបង្គោលស្លាក សញ្ញាបង្ហាញទិសដៅទ្រូងផ្លូវ បណ្តាលឲ្យបាក់ ១ដើម។

បន្ទាប់មក រថយន្តបង្កបានព្យាយាមបើករត់ ក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូវផ្លូវបាក់អស់ ៥ផ្ទាំងទៀត ព្រមទាំងជ្រុលល្បឿនហួសទៅបុកបង្គោលស្លាក សញ្ញាបង្ហាញទិសដៅទ្រូងផ្លូវ ១ដើម ថែមទៀត បណ្តាលឲ្យរថយន្តបង្កបែកកង់ បាក់កាងមុខ ហើយនៅតែព្យាយាមបើករត់រហូតដល់ផ្សារទឹកថ្លា ទើបសមត្ថកិច្ចឃាត់ចាប់បានទាំងរថយន្ត និងអ្នកបើកបរ។

ក្រោយចាប់រថយន្តបង្កបាន សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕











ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item