តារាចំរៀងប៉ុប ដ៏ល្បីល្បាញជនជាតិអាមេរិក នាង Lady Gaga មិនដែលជិនណាយនឹងការបង្ហាញ វត្តមានជាមួយម៉ូដសំលៀកបំពាក់ប្លែកៗ ឆ្កួតនៅរាល់ពេលនាងត្រូវបង្ហាញខ្លួនជាសាធារណៈម្តងៗ។
តួរយ៉ាងនៅឯពិធីដាក់បង្ហាញអាល់ប៊ុមថ្មី Art POP នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ នាង Lady Gaga បានបញ្ចេញ់ឈុតអាវរោមសត្វមានពាក់ដោយមួកដ៏ធំ បិទភ្នែកស្ទើមើលមិនឃើញមុខ។
សំលៀកបំពាក់នេះត្រូវបានគេដឹងថា ទើបតែបានស្លៀកដោយតារាម៉ូដែលលើកទីមួយនៅទីក្រុងបារីស ប្រទេសបារាំងនៅឯការបង្ហាញម៉ូដសំលៀកបំពាក់ថ្នាក់ខ្ពស់ ហើយជាលើកទី២ប៉ុណ្ណោះ ដែលគេបានឃើញ តារាចំរៀងអាមេរិករូបនេះ ស្លៀកវា។
គូររំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នាង Lady Gaga បានបង្ហាញខ្លួនជាមួយនឹងមិត្តប្រុស ក្នុងឈុតសំលៀកបំពាក់ស្បៃ មើលឃើញសាច់ក្នុងទាំងអស់ ចូលទីកាន់ភោជនីយដ្ឋានមួយកន្លែងនៅសហរដ្ឋអាមេរិក៕


ប្រភពពី៖ www.neavea.com













