Paris Hilton បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនាងស្លៀកពាក់លេង Style តាម Miley Cyrus។ តាំងពីដើមមក Paris Hilton ត្រូវបានគេទទួលស្គាល់ថា នាងជានារីដ៏ឈ្លាសវៃមួយរូប ដែលពូកែខាងច្នៃម៉ូដសំលៀកបំពាក់ដោយខ្លួនឯង ប៉ុន្តែលើកនេះនាងបែរជាស្លៀកពាក់តាម Miley Cyrus ទៅវិញ។
យ៉ាងណាក៏ដោយ Paris Hilton ក៏មិនលេងខ្លួនឱ្យដូច Miley ទាំង ១០០ ភាគរយនោះទេ នាងបានច្នៃម៉ូដដោយបន្ថែមគ្រឿងអលង្ការជាច្រើនទៀតទៅលើដងខ្លួននាងដូចជា កងដៃផ្លេកៗ ចិញ្ចៀនប្រាក់ ខ្សែករ និងម៉ូដក្រវិលដ៏ពិសេសផងដែរ។ បន្ថែមពីនេះ Paris Hilton ក៏បន្ថែម Style ស្ពាយកាបូបពណ៌ប្រាក់ឱ្យសមទៅហ្នឹងឈុតដែលនាងបានស្លៀកក្នុងឱកាសជប់លៀងពិធី Halloween នៅផ្ទះលោកតា Playboy Manson ។ ទស្សនារូបភាពខាងក្រោមនេះ តើ Miley ឬក៏ Paris Hilton មួយណាពាក់ឈុតហ្នឹងសមជាងគេ?
ដោយ nob70
ប្រភព៖ dailymail













