https://camnews7.blogspot.com/2013/11/blog-post_1.html
អាមេរិក៖ បើយោងតាមសារព័ត៌មាន Timesofidia ចុះផ្សាយកាលពីថ្ងៃទី ២៩ ខែ តុលានេះ បានឲ្យដឹងថា ស្ត្រីវ័យ ២៦ ឆ្នាំម្នាក់ បានចោទប្រកាន់ទៅលើបុរសអាយុ ៥៦ ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើរូបនាង។ ស្ត្រីដែលមិនបានប្រាប់ឈ្មោះរូបនេះ បាននិយាយថា ឪពុកចុងរបស់នាង ដែលមានឈ្មោះ ថា Jetha Rathod បានលេងល្បែងដ៏អាក្រក់ មកលើរូបនាង ពោលគឺចាប់នាងរំលោភតែម្តង។
នាងបន្តឲ្យដឹងថា ម្តាយរបស់នាង បានរៀបការជាមួយនឹងបុរសរូបនេះ អស់រយៈពេល ៥ ឆ្នាំ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងឪពុករបស់នាង ក៏ចែកផ្លូវគ្នា។ ក្រោយពីការលែងលះ ជាមួយនឹងឪពុករបស់នាង ម្តាយក៏យកប្តីថ្មី គឺបុរសអាយុ ៥៦ ឆ្នាំខាងលើ ហើយបុរសនោះ បានរំលោភលើរូបនាង ជាច្រើនលើកមកហើយ។
ជាមួយនឹងបញ្ហានេះ ដោយទ្រាំមិនបាននាងក៏ដាច់ចិត្តប្តឹងប៉ូលិស ឲ្យចាប់ខ្លួនឪចុងតិរិច្ឆានរបស់នាង ហើយប៉ូលិសកំពុងតែស៊ើបអង្កេតលើករណីនេះ ដើម្បីបញ្ជាក់ពីបញ្ហា៕













