flatnews

ភ្នំពេញ៖ ក្រុមក្មេងទំនើង មិនដែលចូល សាលា៣នាក់ ជិះម៉ូតូ៣គ្រឿង បានប្រើអំពើហិង្សាទៅលើ អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ទុយ មែន ដោយស្ទាក់ពីមុខម៉ូតូ និងចាប់ទះកំផ្លៀង ជាច្រើនដៃ បណ្តាលឲ្យរង របួសលើផ្ទៃមុខ ដោយសារតែក្រុមក្មេងពាលទាំងនេះ ខឹងសម្បារនឹង លោក ទុយ មែន បើកម៉ូតូប្រជែងទៅមុន ។

លោក ទុយ មែន ដែលរងនូវការវាយ និងប្រើអំពើហិង្សា ពីសំណាក់ ក្រុមក្មេងទំនើងទាំងនេះ បាននិយាយថា នៅវេលាម៉ោង ប្រមាណ៩៖៣០នាទី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ លោកបានបើកម៉ូតូ តែម្នាក់ឯង តាមបណ្តោយផ្លូវ២៧១ ដើម្បីទៅយកព័ត៌មាន រថយន្តបុករបាំងចែកទ្រូងផ្លូវ នៅកន្លែងផ្សេង។

ស្រាប់តែជិះជិតដល់ស្តុបណតប្រ៊ីត ក៏ឃើញម៉ូតូ៣គ្រឿង បើកដោយក្មេងទំនើង៣នាក់នេះ នៅពីខាងមុខ ដោយជិះរេពេញផ្លូវ ហាក់បីដូចជា ផ្លូវទិញដាច់តែម្នាក់ឯង យ៉ាងដូច្នោះ។ លោក ទុយ មែន បានបន្តទៀតថា ដោយសារតែប្រញាប់ ទៅយកព័ត៌មាន លោកក៏បានបើកម៉ូតូជែងទៅមុន ស្រាប់តែក្រុមក្មេងទំនើង ទាំងនេះស្រែកថា «ហ្អែងខ្លាំងអី ហ៊ានវ៉ាម៉ូតូអញ» ពេលនោះពួកវាក៏ជិះដេញតាមពីក្រោយ ហើយស្ទាក់ម៉ូតូពីខាងមុខ រួចចុះពីលើម៉ូតូចាប់ទះកំផ្លៀងជាច្រើនដៃតែម្តង។

លោក ទុយ មែន ដែលមានមាឌតូច និងម្នាក់ឯងផងនោះ មិនហ៊ានតបតខ្លាំងនោះ បានត្រឹមតែ ឈ្លោះប្រកែកដោយពាក្យ សម្តីជាមួយគ្នា។ ដោយសារតែមានការឈ្លោះទាស់ទែងគ្នា ដោយពាក្យសម្តីយ៉ាងដូច្នេះ នាំឲ្យមានការភ្ញាក់ផ្អើលនោះ ក្រុមក្មេងទំនើងទាំង៣នាក់ បានបើកម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានលោក  ទុយ មែន ជិះម៉ូតូដេញតាមពីក្រោយដើម្បីថតរូប និងថតស្លាកលេខម៉ូតូយកមកចុះកាសែត ។

លោកថា ក្រោយជិះម៉ូតូគេចខ្លួន ជនបង្ក២នាក់ បើកម៉ូតូម៉ាកសេ១២៥ពីរគ្រឿង មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BS-1120 ដែលជាជនដៃដល់ បានបើកចូលទៅក្នុងហាង តន្រ្តីខ្មែរ KTV នៅខាងមុខកងពលតូច ដឹកជញ្ជូនលេខ៩៩ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យធ្វើព្រងើយតែម្តង ។ ក្រោយមានករណីនេះ កើតឡើងទាំងអយុត្តិធម៌ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានស្វែងរកអន្តរាគមន៍ភ្លាមៗ ពីសំណាក់សមត្ថកិច្ច ។

មួយសន្ទុះក្រោមមក នាយនគរបាលប៉ុស្តិ៍កាកាប លោក សាន សែត បានដឹកនាំកម្លាំងនគរបាល មួយចំនួនចុះទៅកាន់ ហាងម៉ាស្សាមួយនេះ ហើយធ្វើការឃាត់ខ្លួន ជនបង្កទាំង២នាក់ និងរឹបអូសម៉ូតូ២គ្រឿង យកទៅសួរនាំបន្តទៀត ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ប្រាប់ពីអត្តសញ្ញាណ ជនបង្កខាងលើនេះទេ ខណៈកំពុងសាកសួរបន្តទៀត។

ប៉ុន្តែចំពោះករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមធ្វើការអំពាវនាវ ដល់សមត្ថកិច្ច ចាត់ការតាមផ្លូវ និងតឹងរឹងបំផុត ដាច់ខាតមិនត្រូវដោះលែងជនបង្កនោះទេ៕

ក្មេងទំនើងត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈកំពុងចូលនៅក្នុងហាងម៉ាស្សាខាងលើ



ក្មេងទំនើងម្នាក់នេះ ឈរច្រត់ចង្កេះ សម្តែងឫកពារថា គ្មានបញ្ហា គួរឲ្យខ្លាច ត្រឹមសមត្ថកិច្ចចាប់ខ្លួន






ម៉ូតូរបស់ក្រុមក្មេងទំនើង និងសមត្ថកិច្ច នៅពេលចូលទៅក្នុងហាងម៉ាស្សា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item