https://camnews7.blogspot.com/2013/11/blog-post_2425.html
ភ្នំពេញ ៖ អគ្គិភ័យនៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ បានឆេះ ផ្ទះប្រជាពល រដ្ឋមួយកន្លែងទៀត ស្ថិតនៅខាងជើងគុក ទួលស្លែង តាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមិនទាន់ដឹង ពីមូលហេតុអ្វី ពិតប្រាកដ នៅឡើយទេ ។
នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោកនេត វន្ថា បានមាន ប្រសាសន៍ថា ក្រោយ ទទួលព័ត៌មានភ្លាម រហូតមកដល់ ម៉ោងនេះ កម្លាំងនគរបាលរបស់លោក បាននឹងកំពុងជួយអន្ដរាគមន៍ ។
រហូតមកដល់ម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃដដែលនេះភ្លើងបានរលត់ទៅវិញហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង៕













