flatnews

បុរសជនជាតិអាមេរិកម្នាក់ បានដុតប្រពន្ធរបស់ខ្លួន ដោយអចេតនា ខណៈស្ថិតក្នុងស្ថានីយ៏ប្រេងមួយកន្លែង កំពុងត្រូវប្រឈមមុខ នឹងការចោទប្រកាន់ ពីបទព្រហ្មទណ្ឌ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិអាមេរិក ដែលបានដុតប្រពន្ធរបស់ខ្លួន ដោយអចេតនារូបនោះ មានឈ្មោះថា Austin Dawkins អាយុ ៣៧ឆ្នាំ បានដុតប្រពន្ធរបស់ខ្លួន ដែលមានឈ្មោះថា Jessica ឲ្យរងរបួសធ្ងន់ ដោយអចេតនា។

បើតាមខ្សែវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងស្ថានីយ៏ប្រេងនោះ បានបង្ហាញឲ្យឃើញថា នៅពេលកើតហេតុ ប្តីប្រពន្ធមួយគូនោះ កំពុងឈរនិយាយគ្នា នៅក្នុងស្ថានីយ៏ប្រេងមួយកន្លែង ខណៈពេលនោះដែរ បុរសជាប្តីបានកេះដែកកេះ នៅក្បែរធុងសាំង បណ្តាលឲ្យមានភ្លើងឆាបឆេះ ទៅលើខ្លួនប្រពន្ធរបស់គាត់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ស្រ្តីរងគ្រោះបានព្យាយាម រត់ចេញពីស្ថានីយ៏ប្រេងនោះ យ៉ាងលឿនផងដែរ។

យ៉ាងណាមិញ បើសិនជាលោក Austin Dawkins ត្រូវតុលាការសម្រេចកាត់ទោស នោះគាត់នឹងត្រូវជាប់គុករយៈពេល ចាប់ពី ១ឆ្នាំឡើងទៅ និងពិន័យជាប្រាក់ចំនួន ១០០០ដុល្លារទៀតផង៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item