flatnews

ខេត្តកំពង់ចាម ៖ ជាងសំណង់ម្នាក់ តូចចិតុ្តគ្មានលុយធ្វើសោហ៊ុយ ជិះរថយន្តទៅផ្ទះវិញ បានគិតខ្លីមកលោតសម្លាប់ខ្លួន ពីលើស្ពានគីហ្ស៊ុណាត្រង់ចន្លោះ ប៉េ៦ និងប៉េ៧ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៦ វិច្ឆិកា ២០១៣ សំណាងល្អមិនស្លាប់ ដោយសារពេលធ្លាក់ទៅ ទើលើខ្សែកាបទូរស័ព្ទ ហើយត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋសហការគ្នា ដាក់ខ្សែអង្រឹងឱ្យតោងឡើងមកលើស្ពានវិញ ។

បុរសជាងសំណង់រូបនេះឈ្មោះដា វណ្ណៈ អាយុ១៨ឆ្នាំ រស់នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់។ លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារ ស្ពានគីហ្ស៊ុណា បានឱ្យដឹងថា មុនពេលលោតទឹកសម្លាប់ខ្លួន ជនរងគ្រោះបានឡើងមកលើស្ពាន ពីត្រើយខាងលិចមកកើតដោយស្លៀកខោ ខូវប៊យជើងវែងពណ៌ខ្មៅ និងពាក់អាវដៃវែងពណ៌ខ្មៅ ខណៈពេលមកដល់ត្រង់ចំណុចប៉េ៦ និងប៉េ៧ ក៏បានដោះខោអាវ គ្រវែងចូលទៅក្នុងទឹកទន្លេមេគង្គបាត់ រួចបានឡើងលើបង្កាន់ដៃស្ពាន លោតទំលាក់ខ្លួនចូលទៅក្នុងទឹក តែសំណាងល្អនៅពេលធ្លាក់នោះ ប៉ះចំខ្សែកាបក៏បានតោងជាប់។

គ្រាន់តែឃើញហេតុការណ៍នេះកម្លាំងនគរបាលការ ពារស្ពានប្រចាំការក្នុងប៉ុស្តិ៍ ស្ទុះរត់មកមើលក៏បានរកមធ្យោបាយ ទាញឡើងមកវិញ ស្របពេលដែលអ្នកដំណើរតាមម៉ូតូ និងរថយន្តឈប់មើលព្រោងព្រាត បុរសម្នាក់មានខ្សែអង្រឹងមាំ ក៏យកទៅទំលាក់ឱ្យជនរងគ្រោះ តោងទាញឡើងមកលើស្ពានវិញ។

នៅពេលសួរនាំពីរឿងប៉ងធ្វើអត្តឃាតនេះ យុវជនរងគ្រោះបានប្រាប់ថា ដោយសារតែគេគ្មានលុយ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ និងគ្មានលុយឱ្យម្តាយ កំពុងតែឈឺនៅផ្ទះ។ ដោយក្តីអាណិតអាសូរ ប្រជាពលរដ្ឋដែលទៅចោមរោមមើល បាននាំគ្នាជួយ ថវិកាបានចំនួន ៣៨.០០០រៀលសម្រាប់ធ្វើសោហ៊ុយទៅផ្ទះវិញ៕



Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item