flatnews

កំពត ៖ មេចោរប្លន់ ប្រដាប់អាវុធម្នាក់  ត្រូវបានកម្លាំងនគរបាល ខេត្ដកំពត និង កម្លាងសមត្ថកិច្ចពាក់ព័ន្ធ របស់ប្រទេសកម្ពុជា សហការជាមួយ កម្លាំងនគរបាលខេត្ដត្រាត ប្រទេសថៃ ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ នៅក្នុងប្រទេសកម្ពុជាក្រោយ ពីជនសង្ស័យរូបនេះ និងបក្ខពួកធ្លាប់ធ្វើ សកម្មភាពប្លន់ប្រដាប់អាវុធ ចំនួន១៦ដង នៅក្នុងទឹកដីខេត្ដកំពត និងខេត្ដតាកែវ ។

ការចាប់ខ្លួន មេចោរឆ្លងប្រទេសខាង លើនេះបានធ្វើឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅក្នុងភូមិក្លងស៊ុន  ឃុំហាក់លិច ស្រុកក្លងយ៉ៃ ខេត្ដត្រាត ប្រទេសថៃ រួចហើយបញ្ជូនខ្លួនមកសួរនាំ នៅស្នងការដ្ឋាននគរបាល ខេត្ដកំពតដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពតបាន ឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ មិន នីម ហៅ ឯម យ៉ាវ អាយុ ៣៩ឆ្នាំ មានស្រុក កំណើត នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹង សាលាខាងជើង ស្រុកកំពង់ត្រាច ខេត្ដកំពត។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដទៀត ថា កម្លាំងនគរបាលការិយាល័យកណ្ដាល យុត្ដិធម៌របស់ខេត្ដកំពត ដឹកនាំដោយលោក ប្រធានការិយាល័យ និងជាស្នងការរងឧត្ដម សេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានដឹកនាំកម្លាំង ចុះទៅសហការ ជាមួយកម្លាំងនគរបាល ខេត្ដកោះកុង និងកម្លាំងនគរបាលខេត្ដត្រាត ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ រូបនេះនៅប្រទេសថៃតែម្ដង ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបានបន្ដថា ជន សង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ច របស់ប្រទេសកម្ពុជា តាមចាប់ខ្លួនអនុវត្ដ ដីកាចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លង ទៅ ។

បើតាមមន្ដ្រីនគរបាលរូបនេះ តុលាការ ខេត្ដកំពត បានចេញដីកាតាមចាប់ខ្លួនមេ ចោរខាងលើ ចំនួន ១៣ករណីរួចមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ពីបទ ប្លន់ ប្រដាប់អាវុធ និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងស្រុកចំនួន ៥ របស់ខេត្ដកំពត ។

គួរបញ្ជាក់ថា ជនសង្ស័យរូបនេះពេល ស្នាក់នៅប្រទេសថៃ ធ្វើជាមេកាងឱ្យរោង ចក្រក្លងម៉ាក់ខាម ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item