flatnews

ជាការពិតណាស់មុននឹង ទទួលបានប័ណ្ឌបើកបរ មនុស្សទាំងឡាយតែងតែទទួលការហ្វឹកហ្វឺន ជាមុន និងស្គាល់ច្បាស់ពីច្បាប់ចរាចរណ៍មុន នឹងបញ្ជាយានយន្ដនៅលើផ្លូវនោះ។

ជាមួយគ្នានោះ នៅគ្រប់បណ្ដាប្រទេស មិនថាតែប្រទេសជឿនលឿន ឬប្រទេសកំពុងតែអភិវឌ្ឍន៍នោះទេ អ្នកបើកបរទាំងឡាយ ត្រូវតែសិក្សាពីច្បាប់ចរាចរណ៍ ឲ្យបានច្បាស់លាស់ មុននឹងឈានទៅរកការធ្វើការប្រលង តាមប្រព័ន្ធកុំព្យូរទ័រ និងការអនុវត្ដន៍ជាក់ស្ដែងនោះ។ តែក្រឡេកមកមើលសង្គមបច្ចុប្បន្ននេះវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺមានអ្នកជិះរថយន្ដស៊ីរីទំនើបមួយចំនួន ហាក់ដូចជាខ្សោយខាងផ្នែកច្បាប់ ចរាចរណ៍ និងសីលធម៌ជាខ្លាំងដូចជា មិនគោរពភ្លើងសញ្ញាចរាចរណ៍ មិនគោរពសិទ្ធគ្នាទៅវិញទៅមក និងហាក់ដូចជាមិនយល់ច្បាស់ ពីផ្លូវមួយណា ដែលខ្លួនមាន ឬគ្មានសិទ្ធអទិភាពមុននោះទេ។

ឧទាហរណ៍ជាក់ស្ដែង របស់ប្រិយមិត្ដនារីខ្មែរឡូតម្នាក់ បានទទួលរងនូវភាពអយុត្ដិធម៌ ងឿយឆ្ងល់ និងហួសចិត្ដជាពន់ពេកកាលពីពេលថ្មីៗនេះ។ ដោយនារីម្នាក់នេះ បានបើកបររថយន្ដមួយគ្រឿង នៅលើផ្លូវមួយកន្លែងក្បែរផ្សារ បឹងកេងកង ក្នុងរាជធានីភ្នំពេញនេះ ដែលប្រិយមិត្ដដឹងរួចមក ហើយនេះថានេះជាតំបន់ផ្សារ ដែលសម្បូរទៅដោយឡានជាច្រើន ចតឥតសណ្ដាប់ធ្នាប់ ដូចជា ចតនៅលើចិញ្ចើមផ្លូវ និងនៅលើផ្លូវតែម្ដង។ សម្រាប់ការចតយានជំនិះពិតជាធ្វើ ឲ្យអ្នកបើកបរទាំងឡាយ មានផលវិបាក ក្នុងបញ្ជាយានយន្ដ ដោយសារតែផ្លូវមានលក្ខណៈចង្អៀត ដែលអាចនិយាយថា គឺអាចអនុញ្ញាតឲ្យតែរថយន្ដពីរគ្រឿង ដែលជិះបញ្ច្រាស់ទិសគ្នា អាចជិះបានតែប៉ុណ្ណោះ នៅក្នុងលក្ខខ័ណ្ឌមួយដែលឡានតែ២គ្រឿង ជិះយឺតៗ និងជៀសគ្នា ដោយមានការយោគយល់គ្នាទៅវិញទៅមក ដើម្បីធ្វើដំណើរទៅមុខរួច។ តែអ្វីដែលមិននឹកស្មានដល់ គឺ នារីវ័យក្មេងនេះដែលគ្រាន់តែ បានជិះជិតទៅដល់ផ្លូវបត់ទៅហើយ ស្រាប់តែមានរថយន្ដស៊ីរីទំនើប មួយគ្រឿងដែលមានបុរសវ័យចំណាស់ ជាអ្នកបើកបរ ដែលទើបតែបត់ពី ផ្លូវកែងមកជិះចូលចំផ្លូវកណ្ដាលតែម្ដង និងវ៉ៃភ្លើងហ្វាដាក់ទាំងថ្ងៃត្រង់ មកលើរថយន្ដនារីនេះទាំងកម្រោល ស្របពេលដែលផ្លូវនេះមានរថយន្ដចតទាំង សងខាងនោះ។ ទាំងនេះគឺជាសញ្ញាមួយដែលតម្រូវឲ្យនាងថយរថយន្ដទៅក្រោយ ខណៈពេលដែលខាងក្រោយឡាននាង មានម៉ូតូផងដែរនោះ ចំនែកឡានរបស់បុរសចំណាស់នេះ គឺអាចថយក្រោយបានដោយសារតែឡាន ទើបតែជិះហួសបន្ដិចពីផ្លូវកែងតែប៉ុណ្ណោះ និងគ្មានរថយន្ដមកពីក្រោយ។ អ្វីដែលកាន់តែមិនគួរឲ្យជឿភ្នែកនោះ គឺឡានស៊ីរីទំនើបរួមទាំងអ្នកបើក និងអ្នកជិះពេញឡាននោះ បានប្រើដៃចង្អុលមកលើនាងតែម្នាក់ឯង ពីក្នុងឡានមកតែម្ដង ប្រហែលជាជិតមួយនាទី។ ដោយសារតែមិនអាចអត់ទ្រាំទៅនឹង រឿងហួសហេតុនេះពេក ទើបបណ្ដាលឲ្យម៉ូតូនៅខាងក្រោយឡាននារីនេះជៀសចេញ ស្របពេលដែលនារីនេះក៏សម្រេចចិត្ដដូចគ្នា គឺថយក្រោយ ដោយសារតែមិនចង់បង្កឲ្យមានបញ្ហា ជំលោះ និងខាតពេលវេលា។ ជាចុងក្រោយ រថយន្ដស៊ីរីដ៏ទំនើបបានជិះចេញយ៉ាងឡូយ រួមនឹងប្រើខ្សែភ្នែកសម្លក់នាងយ៉ាងសាហាវព្រៃផ្សៃ៕





ខ្មែរឡូត

 


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item