flatnews

ប្រជាពលរដ្ឋ​មួយ​​ជាច្រើន​នៅ​ក្រុង​ភ្នំពេញ​ប្រហែលជាមាន​ការងឿង​ឆ្ងល់ អំពី​អាកាសធាតុ ស្រាប់តែប្រែប្រួល​ភ្លាមៗ កាល​ពីថ្ងៃ​ម្សិលម៉ិញនេះ និង​បន្តរហូត​មក​ដល់ថ្ងៃ​នេះ មានភ្លៀង​​មិនដាច់គ្រាប់។

តប​ទៅនឹង​ការប្រែប្រួល​នេះ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ បញ្ជាក់ថា បញ្ហានេះ​​បាន​កើត​ឡើង​ដោយ​សារ​តែឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ដែល​មានឈ្មោះ​ថា «ក្រសា»។ សេចក្តី​ជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី​ ៨ និង ៩ នឹង​មាន​​វិសម្ពាធ​ថ្មី​មួយ ធ្វើ​ដំនើរ​កាត់​លើសមុទ្ធចិន​ភាគខាងត្បូងជ្រោយ​ឥណ្ឌូចិន។ ស្ថាន​ភាព​នេះ បង្ក​ឲ្យ​មាន​ភ្លៀង​ពីតិច​ទៅ​ច្រើន​នៅ​តំបន់​មួយ​ចំនួន​​រូមមាន៖ ភ្នំពេញ ពោធិសាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និង​ខេត្ត​ព្រះសីហនុ។ ផ្ទៃ​សមុទ្ធ​អាច​នឹង​មានខ្យល់ខ្លាំង ឯរលក​សមុទ្ទ​មានកំពស់​ពី​១ម៉េត្រ ទៅ​២ម៉ែត្រ។

សេចក្តីជូន​ដំណឹង​បាន​បន្តថា សូម​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មេត្តាជ្រាប​ជាពត៌មាន ជាពិសេស​​ចំពោះ​បង​ប្អូន​ប្រជានេសាទ និងអ្នកធ្វើ​ដំណើរ​តាមសមុទ្ទ សូម​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់៕

---------

រូបភាព៖ ហ្វេសប៊ុក

1837raining_in_phnom_penh.jpg
ប្រភពពី៖​ www.neavea.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item