flatnews

ភ្នំពេញ៖ ស្វាមីកំណាចចិត្តឃោរឃៅឥតក្តីមេត្តា បំភ្លេច អស់អនុស្សាវរីយ៍គ្រាកន្លង លើកកាំបិតចាក់ និងអារក សម្លាប់ភរិយា ទុកសពចូលក្នុងថ្លុកឈាមនៅលើផ្ទះ ជាមួយកូនប្រុសអាយុទើប៥ឆ្នាំ សង្ស័យផ្តើមចេញពីជម្លោះ ព្រោះរឿងផិតក្បត់។ សពនារីរងគ្រោះ ត្រូវបានក្រុមប្រជាពលរដ្ឋ ជិតខាងប្រទះ ឃើញនាព្រឹកថ្ងៃ អាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅលើផ្ទះជួលលេខ១២១៥បេ ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះ មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥ឆ្នាំ។ រីឯប្តីកំណាចកំពុងរត់គេចខ្លួននោះ មានឈ្មោះ អាន សឿន អាយុ ៣៣ឆ្នាំ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុប្រាកដអំពីករណីឃាតកម្មនេះ នៅឡើយទេ ព្រោះកំពុងតែសាកសួរសាក្សី នៅជុំវិញកន្លែងកើតហេតុ។ តែបើតាមប្រជាពលរដ្ឋ បានអះអាងថា គ្រួសារនេះឧស្សាហ៍កើតជម្លោះអំពើ ហិង្សា ដោយសារប្តីសង្ស័យភរិយារបស់ខ្លួន ជានារីម៉ាស្សា លួចមានសហាយស្មន់ជាមួយមន្រ្តីថ្នាក់ឧត្តមសេនីយ៍ ខណៈបុរសជាប្តីទៅធ្វើការនៅប្រទេសថៃ។

ពេលប្តីជាឃាតក ពេលត្រឡប់ពីថៃវិញ កើតការសង្ស័យ បង្កជាជម្លោះរហូតឈានដល់ មានករណី ដូចខាងលើតែម្តង។

កូនប្រុសជនរងគ្រោះ អាយុទើប ៥ឆ្នាំ បានថ្លែងបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានឃើញឪពុករបស់គេចាក់ និង អារកសម្លាប់ម្តាយ ហើយក៏រត់ចេញបាត់ទៅ៕













Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item