flatnews

ភ្នំពេញ៖ ព្រះសង្ឃពីរអង្គ ត្រូវជាបងប្អូនបង្កើត ដោយមួយអង្គ បានបួសនៅក្នុង វត្តសំបួរមាស ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងសង្ឃមួយអង្គទៀត បានបួសនៅវត្តមួយ ក្នុងខេត្តកំពង់ស្ពឺ ហើយ នៅពេលមានឱកាសល្អ សង្ឃទាំងពីរអង្គ បាននាំគ្នាមកអង្គុយ សំងំជក់គ្រឿងញឿន នៅក្នុងកុដិគ្មានលេខ ក្នុងវត្តសំបួរមាសរាប់ខែឆ្នាំ ។

បទល្មើសទាំងនេះ ត្រូវបាន នគរបាលខណ្ឌដង្កោចុះបង្ក្រាប រួចហើយកសាងសំណុំរឿង បញ្ជូនតុលាការ ផ្តន្ទាទោសតាមច្បាប់ ហើយ ត្រូវបានតុលាការសម្រេចកាត់ទោស អ្នកទាំងពីរ ឲ្យជាប់ពន្ធនាគាររយះពេល ៣ខែ តែទោសនេះព្យួរធម្មតា និងពិន័យជាប្រាក់ ក្នុងម្នាក់ៗចំនួន ១៥ម៉ឺនរៀល ។

ក្នុងពេលថ្មីៗនេះដែរ ត្រូវបានប្រជាពលរដ្ឋលួចខ្សឹបប្រាប់ថា ទណ្ឌិត ទាំងពីរនាក់នេះកំពុងស្វែងរក អ្នក រត់ការ ដើម្បីឲ្យពួកគេទាំងពីរនាក់ បានចូលបួសជាសង្ឃវិញ។

ប្រជាពលរដ្ឋប្រាប់ថា ប្រព្រឹត្តបទល្មើសមិនទាន់ផុតទោសទណ្ឌផង បែរជាចង់មកបួស ជាសង្ឃទៀត តើសមដែរ ឬទេ ? ទង្វើបែបនេះ ធ្វើឲ្យខូចទំនៀមទំលាប់ព្រះពុទ្ធសាសនាធំសម្បើមណាស់ ដូច្នេះគួរ តែច្បាប់កាត់ទោសឲ្យធ្ងន់បន្តិច ទើបបានត្រឹមត្រូវ។ ខ្លួនជាសង្ឃ មិនគួរណាលួចជក់គ្រឿងញៀនសោះ ដែល ករណីទាំងនេះ សង្គមកំពុងស្អប់ខ្ពើមខ្លាំងណាស់។

ប្រជាពលរដ្ឋប្រាប់ទៀតថា ពួកគាត់មិនចង់បានសង្ឃរបៀបនេះ មកបួសក្នុងវត្តនោះទេ ហើយក៏មិន ចង់ឲ្យអ្នកទាំងពីរនាក់នេះ ចូលមកក្នុងបរិវេណវត្តទៀត នាំឲ្យខូចកេរ្តិ៍ឈ្មោះវត្ត របស់យើង។ ប្រើប្រាស់ គ្រឿងញៀនក្នុងវត្តហើយ នៅចង់មកបួសក្នុងវត្តទៀត មិនចេះខ្មាស់គេ ទេ ឬ? មនុស្សបែបនេះគួរតែ ដេញចេញឲ្យឆ្ងាយពីវត្តទើបល្អ។

ជាមួយនេះដែរបងប្អូន ប្រជាពលរដ្ឋសូមសំណូមពរ ដល់ព្រះចៅអធិការវត្តសំបួរមាស ក៏ដូចជា អាជ្ញាធរភូមិ និងសង្កាត់ គួរណាស់ កុំទទួលអ្នកទាំងពីរឲ្យ ចូលបួសជាសង្ឃបន្តទៀតអី នាំឲ្យខូចកេរ៍្តឈ្មោះវត្តរបស់ យើង ដែលកំពុងត្រូវបាន បងប្អូនជាពុទ្ធបរិស័ទ នាំគ្នាមកធ្វើបុណ្យ ទីនេះច្រើនណាស់។ យើងធ្វើដូច្នេះ គឺដើម្បីរក្សាប្រណៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនារបស់យើង ឲ្យនៅគង់វង្សឋិតថេរ។

សូមបញ្ជាក់ថា សង្ឃកំហូចទាំងពីរអង្គត្រូវបាននគរបាលខណ្ឌដង្កោ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការខណ្ឌ ចុះបង្ក្រាបកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣នៅចំណុចក្នុងកុដិគ្មានលេខ ក្នុង វត្តសំបួរមាស ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈពួកគាត់ទាំងពីរនាក់កំពុងជក់គ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាង ប្រដាប់ប្រដារប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងឧបករណ៍ផ្សេងៗទៀត ជាពិសេសនៅក្នុងកុដ្ឋិ របស់ព្រះសង្ឃ ពីរអង្គខាងលើនេះ គឺបានរកឃើញសន្លឹកបៀរ កាំបិត ដំបងដែក និងកុំព្យូទ័រ ដែលមានសុទ្ធតែរឿងអាសអាភាសថែមទៀតផង។

ពិរុទ្ធជនទាំងពីរនាក់ទី១ ឈ្មោះ ព្រឿង សារឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ ព្រឿង ដូណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ពួកគេទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្បែរវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ៕





Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item