អ្នកឯកទេសបានណែនាំអោយមនុស្សវ័យជំទង់ដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណពីកម្រិតមធ្យម ទៅខ្លាំងអោយបានយ៉ាងហោចណាស់មួយម៉ោងជារៀងរាល់ថ្ងៃ។ មនុស្សវ័យជំទង់ដែលមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូងជាដើម, គួរតែពិនិត្យជាមួយនឹងគ្រូពេទ្យដើម្បីមើលថាតើលំហាត់ប្រាណចំពោះគាត់គឺសាកសមឬយ៉ាងណា។
ប្រសិនបើលំហាត់ប្រាណបន្សល់អោយអ្នកនៅភាពអស់កម្លាំង, វាជារឿងល្អក្នុងការសម្រាកមួយថ្ងៃសិន។ ជាការពិត, ការចំនាយពេលឈប់សម្រាក គឺជាតម្រូវការមួយសម្រាប់ប្រភេទមួយចំនួននៃលំហាត់ប្រាណ ដូចជាការលើកដុំដែកជាដើម។ វាជួយអោយខ្លួនជួសជុលខ្លួនវា និងការពារវាពីគ្រោះថ្នាក់។ ការអស់កម្លាំង ឬការឈឺសាច់ដុំ គឺជាមធ្យោបាយដែលខ្លួនរបស់អ្នកកំពុងតែប្រាប់អ្នកថា វាត្រូវការសម្រាក។ ប្រសិនបើអ្នកនៅតែមានអារម្មណ៍អស់កម្លាំងពីរ ឬបីថ្ងៃនោះ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ៕
flatnews
https://camnews7.blogspot.com/2013/11/blog-post_5094.html
Like to share?
Post a Comment Default Comments Facebook Comments
Tabs
Latest Movies

Loading...
Listen Music

Loading...
Free Download

Loading...












