flatnews

ភ្នំពេញ៖ ជនជាតិចិន ចំនួន២០នាក់ និងជនជាតិខ្មែរជិត១០នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចុះទៅឡោមព័ទ្ធ និងចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធ និងការជាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ អ៊ីនធឺណេត។

ការចុះទៅបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំងនេះ ដែលដឹកនាំដោយ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើឡើងនៅក្រុមហ៊ុន CROWN TECHNOLOGY ស្ថិតនៅផ្ទះលេខ៩៨៨ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រោយពីសមត្ថកិច្ច ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងរកឃើញបទល្មើសទាំងនេះ ។

ប្រភព័ត៌មានពី សមត្ថកិច្ច ដែលចូលរួមក្នុង ប្រតិបត្តិការនេះ បានថ្លែងឲ្យដឹងថា ជនជាតិចិន និងជនជាតិខ្មែរ សរុបជិត៣០នាក់ ត្រូវចាប់ខ្លួន រួមទាំងសម្ភារៈ និងឧបករណ៍ មួយចំនួនទៀត។ សមត្ថកិច្ច បានបន្តទៀតថា ជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធឺណេត នាពេលកន្លងទៅ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ខណៈជនសង្ស័យជាជនជាតិខ្មែរ អាចត្រូវសមត្ថកិច្ច ធ្វើការអប់រំ ពីព្រោះគ្រាន់តែ ជាអ្នកបម្រើ និងកម្មករនៅក្នុងក្រុមហ៊ុន តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ដោយមានការសហការ យ៉ាងល្អរវាង រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជនជាតិចិនទាំងចិនដីគោក និងចិនតៃវ៉ាន់ ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់កាលពីពេលកន្លងទៅ ខណៈពួកគេ បានយកប្រទេសកម្ពុជា ធ្វើជាការកន្លែង ប្រព្រឹត្តិបទល្មើស ជុំវិញការចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណេតនេះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item