flatnews

នាងLeung Zing Ci បាន​យំ​សស្រាក់ និង​អង្វរករ​សុំ​ឱ្យ​​ កុំកុំ ទៅ​មើល​កូន​ប្រុស​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ការ​អង្វរ​របស់​នាង​ត្រូវ កុំកុំ​បដិសេធ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ lollipop ប៉ុន្មាន​ម៉ោង​មុន​នេះ។​​

 

donnie_yen_1024x768_

 

យ៉ាងណាមិញ​របាយការណ៍​ពី​គេហទំព័រ Asian Pop News និង Apple Daily បាន​ឱ្យ​ដឹង​​ថា កុំកុំ (Donnie Yen) និង​អតីត​​ប្រពន្ធ​ដើម​នាង Leung Zing Ci បាន​រៀប​ការ​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ១៩៩៣ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក​ពួកគេ​បាន​លែងលះ​គ្នា ដោយ​​បាន​បន្សល់​កូន​ប្រុស​ឈ្មោះ Jeff នៅ​ក្នុង​ផ្ទៃ។

ក្នុង​បទសម្ភាសន៍​​នៅ​លើក​មុន លោក Donnie បាន​ប្រាប់​ថា ទោះបី​លោក​បាន​លះលែង​ជាមួយ​នាង Zing Ci មែន​តែ​លោក​នៅ​តែ​​មាន​ទំនួល​ខុស​ត្រូវ និង​ព្រួយបារម្ភ​ដល់​កូន​ដដែល។ ទោះបីជាយ៉ាងណា​ក៏​ដោយ របាយការណ៍​ឱ្យ​ដឹង​ថា កំពូល​តារា​រកចំណូល​បាន​ច្រើន​លំដាប់​ទី៥​នៅ​អាស៊ី​រូប​នេះ បាន​បដិសេធន៍​ទៅ​មើល​កូន ដោយ​លើក​ហេតុផល​ថា​រវល់​នឹង​ការងារ។

នៅ​ថ្ងៃ​ទី២០តុលាកន្លង​ទៅ​មាន​គេ​ឃើញ​នាង Zing Ci បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​វះកាត់​សួត​បន្ទាន់(សួត​ប្រហោង)។ ​

នាង Zing Ci បាន​ Call ទៅ​លោក Donnie Yen ប៉ុន្តែ​មាន​អ្នក​ដទៃ​ទទួល។ នាង​បាន​យំ​យ៉ាង​ខ្លាំង ហើយ​អង្វរ​សុំឱ្យ​អ្នក​ទទួល​នោះ ហៅ​លោក Donnie មក​ស្ដាប់​ទូរសព្ទ​តែ​លោក​មិន​បាន​ទទួល​ឡើយ។
ជុំវិញ​បញ្ហា​នេះ​មាន​មតិ​ខ្លះ​ថា លោក Yen ហាក់​បី​ដូច​ជា​មិន​អើពើ ដូច​កូន​ប្រពន្ធ​ក្រោយ​​នាង Cecilia Wang សោះ​ឡើយ៕​
ដោយnob70
ប្រភព៖ lollipop

ប្រភពពី៖​ www.nob70.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item