flatnews

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរ ជួបខ្យល់ខ្លាំងហើយភ្លៀង បានរអិលធ្លាក់ចូលប្រឡាយ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល ៣នាក់ ក្នុងចំណោម ៩នាក់ ក្នុងរថយន្តជាជនជាតិប៉ូឡូញ ដែលគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ ៧យប់ ថ្ងៃទី០៧ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចចន្លោះខាងលិចភូមិព្រៃមាន់ និងខាងកើតភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យឹម យឿន អធិការស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនបរទេសដែលជួបគ្រោះថ្នាក់ចរាចរនោះ គឺជាភ្ញៀវជនជាតិប៉ូឡូញក្នុងចំណោម ៩នាក់ មានបុរស ៤នាក់ និងបណ្តាលឲ្យរបួសស្រី ៣នាក់ ក្នុងនោះ របួសធ្ងន់ម្នាក់។

លោកបានបន្តថា បើតាមសម្តីអ្នកបើកបរ និងអ្នករួមដំណើរ បានឲ្យដឹងថា នៅមុនពេលជួបគ្រោះថ្នាក់ រថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរចេញពីប៉ោយប៉ែត គោលបំណងទៅខេត្តសៀមរាប ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មេឃភ្លៀង និងខ្យល់ខ្លាំង ស្រាប់តែរថយន្តធ្លាក់ចូលប្រឡាយទឹកក្នុងស្នាមភ្លោះ ខាងជើងផ្លូវពាក់កណ្តាលរថយន្ត ហើយបែរក្បាលទៅទិសខាងលិចវិញ បណ្តាលឲ្យភ្ញៀវទេសចរក្នុងរថយន្ត ៣នាក់ រងរបួស ក្នុងនោះ របួសធ្ងន់ម្នាក់គ្រិចចង្កេះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ឯអ្នករបួសស្រាលត្រូវបានរថយន្តស៊ឺរ៉ែនដឹកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ហើយត្រូវបានរថយន្តក្រុមហ៊ុនមកសាងយកអ្នករបួស ២នាក់ និងអ្នកដែលមិនមានរបួសបន្តដំណើរទៅខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី យឹម យឿន បានបន្តថា ចំពោះរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរប្រភេទ ២៤កៅអី ដែលធ្លាក់ចូលប្រឡាយទឹកនោះ គឺរហូតដល់ម៉ោង ៩យប់ ថ្ងៃដដែលនេះ មិនទាន់បានស្ទូច និងអូសឡើងផុតពីទឹកនៅឡើយទេ៕















Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item