flatnews

Microsoft ជាក្រុមហ៊ុនផលិតកម្មវិធី ដ៏ធំបំផុតមួយ នៅលើពិភពលោក ដែលចុងក្រោយនេះ បានបញ្ចេញលក់នូវ ប្រព័ន្ធប្រតិបត្តិការណ៍ លើកុំព្យូទ័រ ចុងក្រោយរបស់ខ្លួន គឺ Windows 8 ដែលទទួលបានការគាំទ្រ និង លក់ដាច់យ៉ាងខ្លាំង ផងដែរ។

នៅក្នុងនោះផងដែរ យើងឃើញថា រាល់កុំព្យូទ័រ ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ របស់ Windows សុទ្ធសឹងតែមាន កម្មវិធីសំរាប់បើកអ៊ិនធើណេត ដែលមានឈ្មោះថា Internet Explorer (IE) ទាំងអស់។ យ៉ាងណាមិញ ក្រោយពីចំនួនអ្នកប្រើប្រាស់ កម្មវិធី IE កាន់តែថយចុះ ដោយងាកមកប្រើ Chrome និង Firefox វិញនោះ បានធ្វើឲ្យ IE បាត់បង់នូវ ប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ នាប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ដោយហេតុនេះហើយ IE កាន់តែខិតខំ អភិវឌ្ឍន៍កម្មវិធី របស់ខ្លួនកាន់តែល្អឡើងៗ ដើម្បីអាចប្រកួតប្រជែង ជាមួយនឹង កម្មវិធី គូប្រជែងរបស់ខ្លួនបាន។ ប៉ុន្តែ ទើបតែកាលពីម្សិលមិញនេះ គណនីយូធូប ឈ្មោះ internetexplorer បានធ្វើការ បង្ហោះនូវវីដេអូបែបតុក្កតា (Anime) ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចអោយអ្នកមើល ទស្សនាយ៉ាងជក់ចិត្តតែម្តង រហូតមកទល់ ពេលនេះ មានអ្នកចុច ទស្សនាដល់ទៅ ជាង ២សែន។ វីដេអូតុក្កតានេះ បង្ហាញពីការប្រយុទ្ធគ្នា យ៉ាងក្តៅគគុក រវាង នារីក្លាហាន ដែលចេះប្រើយុទ្ធសិល្ប៍ មានលក្ខណៈដូចទៅនឹង IE ជាមួយនឹង បិសាច ឬ អាចសន្មត់បានថា ជាមេរោគ ឬ Bug ក៏អាចថាបានដែរ។

សូមបញ្ជាក់ផងដែរថា វីដេអូនេះ បង្កើតឡើងដោយក្រុម Microsoft នៅប្រទេសសឹង្ហបុរី ដែលពួកគេធ្វើឡើង ដើម្បីចែកដល់ប្រិយមិត្ត ដែលចូលចិត្ត ទស្សនាវីដេអូប្រភេទតុក្កតា (Anime) នៅទូទាំងពិភពលោក ក្នុងឪកាសប្រារព្ធពិធីប្រចាំឆ្នាំ អបអរសាទរ នៃ តុក្កតា Anime ប្រចាំតំបន់អាស៊ី ឆ្នាំ ២០១៣ និង មានឈ្មោះកាត់ថា AFA ៕

តើប្រិយមិត្តុយ៉ាងណាដែរ? សូមប្រិយមិត្តទស្សនាកំសាន្ត នូវវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព យូធូប

ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item