តួឯកក្នុងរឿង ‘Twilight’ ដែល nob70 ទាំងអស់គ្នាស្គាល់ថា តួប្រុសឈ្មោះ Robert Pattinson និងនាង Kristen Stewart ត្រូវបានគេឃើញណាត់ជួបគ្នានៅដើមសប្ដាហ៍នេះ។
តារាធ្លាប់ជាគូស្នេហ៍នឹងគ្នានេះ ត្រូវភ្នែកអ្នកកាសែតឃើញថា បានជួបគ្នានៅថ្ងៃពុធក្នុងរដ្ឋ Los Angeles ប៉ុន្តែគេបានអះអាងថា ពួកគេមិនមែនទៅផ្សះផ្សាគ្នានោះទេ គឺពួកទៅជជែកចែកសត្វចិញ្ចឹមគ្នា។
ប្រភពមួយដែលជិតស្និទ្ធនឹង Robert បានប្រាប់សារព័ត៌មាន E! News ពួកគេគ្រាន់តែជួបគ្នា ប៉ុន្តែវាហាក់ដូចជារ៉ូមែនទិកណាស់។ ប្រភពឱ្យដឹងថា មិនជឿថាគាត់កំពុងតែបង្កើតទំនាក់ទំនងទៅរកសភាពដើមនោះដែរ។
ទោះបីជាយ៉ាងណា ប្រភពមួយនេះបានបន្ថែម “Robert នៅលីវ។ គាត់មិនចង់បង្កើតស្នេហាជាមួយនរណាទេនៅពេលនេះ ក្នុងនោះក៏មិនមែន Kristen ដែរ។ គាត់ពិតជាពេញចិត្តនឹងជីវិតរបស់គាត់ណាស់។ ខ្ញុំជឿថាគាត់នឹងមិនវិលទៅជានាជាមួយនាង Kristen វិញទេ”។
ក្នុងពេលប៉ុន្មានថ្ងៃមុននេះ តួឯកប្រុសស្រីខាងលើ បានធ្វើការណាត់ជួបគ្នានៅរដ្ឋ Los Angeles ប៉ុន្តែមិនទៅផ្សះផ្សាគ្នាទេ គឺទៅនិយាយគ្នាពីការចែកសត្វចិញ្ចឹម៕
ប្រភពពី៖ www.nob70.com













