«រាត្រីមួយក្រោយសង្គ្រាម» គឺជាចំណងជើងភាពយន្តមួយដែលដឹកនាំសំដែងដោយលោក រឹទ្ឋី ប៉ាញ់ នេះបើតាមលោក កៅ សីហា អ្នកដឹកនាំរឿងរបស់ផលិតកម្មហស្សមាស នៅក្នុងទំព័រហ្វេសប៊ុករបស់លោក។
«រាត្រីមួយក្រោយសង្គ្រាម» គឺជាភាពយន្តមួយដែលលាតត្រដាងពីជីវិតទាហ៊ានខ្មែរ ក្រោយពេលចាកចេញពីសង្គ្រាម។ រឿងនេះត្រូវបានថតនៅឆ្នាំ ១៩៩៨ ដោយចូលរួមសំដែងដោយតារាសិចស៊ី ប្រចាំឆ្នាំ ១៩៩៦ គឺអ្នកនាង ចាន់ ជាលីដា ដែលសព្វថ្ងៃរស់នៅឯនាយសមុទ្ទ។
រឿងនេះ ជារឿងជីវិតរបស់អតីតទាហាន សុវណ្ណានិង ស្រីបារម្នាក់ឈ្មោះស្រីពៅ នៅទីក្រុងភ្នំពេញសម័យចប់សង្រ្គាមស៊ីវិល។ ពួកគេជួបគ្នាភ្លាមស្រឡាញ់គ្នាភ្លែត ប៉ុន្តែមិនអាចរស់នៅជាមួយគ្នាបានដោយសារនាងត្រូវគេលក់អោយម្ចាស់បារព្រោះជំពាក់បំណុលគេ។ រឿងនេះប្រកបដោយឈុតឆាកស្នេហា ទុក្ខសោក ភាពរីករាយ ទឹកភ្នែក ការបែកបាក់ និងបញ្ហាដែលកើតមានពិតៗ ក្នុងសង្គមខ្មែរនាសម័យនោះ។
រឿងនេះ ត្រូវបានគេជ្រើសរើសឲ្យចូលរួមមហោសស្រពភាពយន្តនៅក្រុងកាន ប្រទេសបារាំងនៅឆ្នាំ១៩៩៨៕
ប្រភពពី៖ www.neavea.com













