flatnews

ដើម្បីជួយដល់ សុភាពនារី​​​ទាំងឡាយ ដែលចង់ដឹងពី ដៃគូរបស់ខ្លួនថា រូបគេពិតជា ចង់រៀបការ​​​រួមរស់ ជាមួយនាង ពិតប្រាកដ ឬយ៉ាងណានោះ យើងសូមលើកយកនូវ សញ្ញា៦យ៉ាងដែល បញ្ជាក់ថា ខាងប្រុសពិតជាចង់ រៀបការ ពិតមែន។

រូបភាពគេហទំព័រ Looking Today


១.សន្សំលុយ និង បណ្តាក់ទុន​​​សម្រាប់មុខរបរ​​​ថ្ងៃអនាគត

វាមានភាព​​​ខុសគ្នារវាង ការសន្សំលុយ សម្រាប់វិស្សមកាល និង ការសន្សំលុយ​​​សម្រាប់ទន្សនៈ​​​វិស័យ វែងឆ្ងាយ សម្រាប់ការកសាងនូវ​​​គ្រួសារមួយ។ អ្នកនឹងអាច ស្វែងយល់ពីភាព​​​ខុសគ្នានេះបាន ដោយការ អង្កេតឲ្យបាន ដិត ដល់ទៅលើ ការចាយវាយរបស់មិត្តប្រុសអ្នក និង ទម្លាប់នៃការសន្សំ​​​លុយរបស់គាត់ ។ ប្រសិនបើមិត្តប្រុស របស់ អ្នក កំពុងសន្សំលុយ​​​ដើម្បីទិញផ្ទះថ្មីមួយ, ចំណាយប្រាក់ទិញធានារ៉ាប់រង ឬ ទិញ របស់របរប្រើប្រាស់ក្នុងផ្ទះ នោះ អ្នកនឹងអាច កំណត់បានថា គាត់កំពុងរៀបចំផែនការក្នុងថ្ងៃ អនាគត សម្រាប់អ្នកទាំងពីរហើយ។

២. និយាយអំពីរឿងយកកូន

នេះអាចជាសញ្ញាមួយយ៉ាងប្រាកដថា មិត្តប្រុសរបស់អ្នកពិតជាប្រាថ្នា ចង់រៀបការនឹងអ្នកមែន នៅក្នុងថ្ងៃ អនាគត។ បុរសគឺហាក់ នឹងមិនសូវចូលចិត្តនិយាយពីបញ្ហា នៃក្រុមគ្រួសារ និង កូននោះទេ លុះត្រាតែ ពួកគេ ពិតជាប្រាកដពីទំនាក់ទំនង នឹង ការតាំងចិត្តចំពោះនារីណាម្នាក់។ ការពិតដែលថា គាត់កំពុងនិយាយ ជាមួយអ្នក អំពីកូន នោះវាមានន័យថា គាត់បានសុបិន្តពីវាជាច្រើនដងរួចមកហើយ។

៣. ក្រសែភ្នែកពោរពេញទៅដោយក្តីស្រមៃជាមួយនឹងអ្នក

សន្មត់ថា អ្នកស្ថិតនៅក្នុងមង្គលការរបស់មិត្តភក្តិអ្នក ហើយអ្នកកំពុងសម្លឹងមើល នាងដើរនៅក្នុង កម្មវិធីនេះ ដោយ រីករាយ នឹងគិតថាថ្ងៃណាមួយអ្នកនឹងមានថ្ងៃនេះដែរ។ ហើយប្រសិនបើពេលនោះ មិត្តប្រុសអ្នក ចាប់ដៃអ្នក ឬ ញាក់ ភ្នែកដាក់អ្នកដោយសេចក្តីស្រលាញ់ ដូចជាការស្នើសុំ នោះវាអាចនឹង បង្ហាញជាក់បានថា គាត់ក៏ចង់ ឃើញអ្នកសិ្ថតនៅក្នុងសំលៀកបំពាក់ កូនក្រមុំដ៏ស្រស់ស្អាតបែបនេះ សម្រាប់ រូបគាត់ផងដែរ ។

៤. ណែនាំអ្នកទៅកាន់សមាជិកគ្រួសារទាំងអស់

មនុស្សប្រុស គឺហាក់នឹងមិនសូវ ចង់ណែនាំមិត្តស្រីរបស់ខ្លួនទៅកាន់ ក្រុមគ្រួសាររបស់ពួកគេទេ ដរាប ណាពួកគេ ពិតជាបានតាំងចិត្តថា នឹងជ្រើសរើសយកនាងមែននោះ។ ប្រសិនបើអ្នកបានស្គាល់សមាជិក ក្នុងក្រុមគ្រួសារ របស់គាត់ស្ទើរតែទាំងអស់ហើយនោះ ឬ ក៏អ្នកតែងតែមានវត្តមាននៅក្នុង កម្មវិធីរបស់ ការជួបជុំរបស់គ្រួសារគាត់ នោះវាកាន់តែបញ្ជាក់បានច្បាស់ទៀតថា គាត់ពិតជាបានកំណត់គោលដៅ នឹងក្លាយជាស្វាមីអ្នក ក្នុងពេលមិន យូរមិនឆាប់នេះទេ ។

៥. មិនសម្លឹងស្រីផ្សេងដោយក្រសែភ្នែកទាក់ទាញ

បុរសដែលមិនសូវយកចិត្តទុកដាក់ នឹងទំនាក់ទំនងរបស់គេនិងដៃគូ អាចនឹងមានក្រសែភ្នែករេចុះ រេឡើង និង អាចនឹងសម្លឹងទៅកាន់ស្រីផ្សេងដោយ ក្រសែភ្នែកទាក់ទាញនៅពេលដែលមិត្តស្រី របស់ ពួកគេ មិនបាននៅ ក្បែរខ្លួន។ ប្រសិនបើមិត្តប្រុសអ្នក ហាក់ដូចជាមិនមាននូវ ចំណង់ចំណូលចិត្ត ចំពោះស្រី ផ្សេងទៀតទេ នោះអ្នក មិនត្រឹមតែអាចចាកចេញពីភាពមន្ទិលសង្ស័យ និង ធូរស្បើយ ក្នុងអារម្មណ៍នោះទេ ប៉ុន្តែអ្នកនឹង ទទួលបាននូវ សញ្ញាយ៉ាងច្បាស់ថា គាត់មិនខ្វល់នឹងនរណា ទាំងអស់ ក្រៅពីអ្នក។

៦. បង្ហាញសេចក្តីស្រលាញ់ចំពោះអ្នកក្នុងទីសាធារណៈ

តើមិត្តប្រុសរបស់អ្នក មានបានបង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នក នៅចំពោះមុខមិត្តភក្តិរបស់គាត់ ឬ មនុស្ស ដទៃទៀតនោះទេ? តើគាត់មានបញ្ចេញនូវកាយវិការជិតស្និទ្ធចំពោះអ្នក ដូចជាការ កាន់ដៃ, ថើបអ្នកយ៉ាងលឿន ឬ ឱបអ្នកនៅក្នុងទីសាធារណៈដែរឬទេ? ប្រសិនបើគាត់បានធ្វើដូច្នេះមែន នោះវាមានន័យថា គាត់នឹងមិនខ្លាចនូវការ បង្ហាញប្រាប់ពិភពលោកថា អ្នកគឺជាមិត្តស្រីតែម្នាក់របស់គាត់ ។ នេះគឺជាសញ្ញាដ៏ល្អមួយ ដែលគាត់ចង់ ស្រែក ប្រាប់ពិភពលោកនេះថា គាត់ពិតជាស្រលាញ់អ្នក ហើយវាត្រឹមតែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលដែល គាត់ត្រូវរៀបការនឹងការ។

ប្រភពពី៖​ www.healthcambodia.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item