flatnews

មុន គឺជាបញ្ហាដែល តែងតែកើតឡើង​​​នៅលើស្បែក ជាពិសេសស្បែក​​​របស់យុវវ័យ មិនថាបុរសឬស្រ្តី​​​នោះទេ។ ប៉ុន្តែទោះបីជា​​​យ៉ាងណាក្តី អ្នកជំនាញនឹងប្រាប់ថា អ្នកអាចកំចាត់បញ្ហានេះបាន ប្រសិនបើអ្នកចេះថែទាំស្បែកឲ្យបានល្អ។

រូបភាពគេហទំព័រ Looking Today

មូលហេតុដែល​​​នាំឲ្យកើតមុនៈ

វាកើតឡើង​​​ដោយសារ តែអ័រម៉ូនភេទ​​​នៅក្នុងរាងកាយ ជំរុញឲ្យ​​​ក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញ​​​មកខ្លាំងពេក ហើយមិនអាចជំរុះកោសិកា ស្បែកដែល​​​ងាប់ៗចោលបាន។

មូលហេតុដែល​​​ធ្វើឲ្យស្បែក​​​មានបញ្ហាគឺ ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា និងដំឡូងបារាំងចៀន ជាមូលហេតុដែលនាំឲ្យកើតមុន។

ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការជឿបែបនេះមិនត្រឹមត្រូវនោះទេ។ ចំណែកឯបារី និងជាតិអាកុល វិញអាចធ្វើឲ្យស្បែកខូចតុល្យភាពបាន ព្រោះទាំងបារី និងជាតិអាកុលធ្វើឲ្យក្រពេញ ខ្លាញ់ធ្វើការបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរ មានការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា មនុស្សដែលមិនធ្លាប់កើតមុន តែប្រសិនបើពួកគេជកបារីពី១០ ទៅ២០ដើម នោះនឹងធ្វើឲ្យពួកគេកើតមុនជាក់ជាពុំខាន។

តើអ្នកគួរព្យាបាលមុនយ៉ាងដូចម្តេច?

ការព្យាបាលមុនសម្រាប់មនុស្សចាស់ ពួកគេគួរតែប្រើប្រាស់ផលិតផលណាដែរ ប្រឆាំងនឹងបាក់តេរី និងប្រើប្រាស់ផលិតផល ដែលផ្តល់ភាពសំណើមដល់ស្បែក។ ចំណែកឯផលិតផលព្យាបាលមុន ដែលមានអាស៊ីតអាល់ហ្វា អ៊ីដ្រុកស៊ីល អាចជួយកំចាត់កោសិកាចាស់ៗរបស់ស្បែកចោល។

ក្រៅពីនេះទៀត នៅមានផលិតផល ជាច្រើនប្រភេទទៀត ដែលមានភាគផ្សំពីធម្មជាតិ ជាក់ស្តែងរួមមាន ផ្កាកិចហួយដែលជាជួយការពារ ស្បែកកុំឲ្យមានអាការៈក្រហាយ រមាស់ និងសណ្តែកដែលវាជួយ កាត់បន្ថយការផលិតខ្លាញ់ នឹងបញ្ហានៅលើស្បែកផ្សេងៗ។


ប្រភពពី៖​ www.healthcambodia.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item