flatnews

ភ្នំពេញ៖ រថយន្តស៊ីអរវី មួយគ្រឿង ត្រូវរងការខូចខាត ចំហៀរខាងស្តាំ ដោយសារថយន្ត ដឹកទំនិញធុនធំ មួយគ្រឿង បើកវ៉ាគៀរ កាលពីវេលាម៉ោង២៣ និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុច រង្វង់មូលគួចកាណុក ជាប់គល់ ស្ពានជ្រោយចង្វារ ត្រើយខាងកើត ក្នុង់សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មាន សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរស ម្នាក់ រួមជាមួយភរិយា បានរួមដំណើរ ក្នុងរថយន្តមួយគ្រឿង ម៉ាកស៊ីអរ វី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D 4434 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះដល់ ចំណុចរង្វង់ មូលគួចកាណុកក៏បាន ទាញចង្កូតរថយន្ត បត់ស្តាំបំណងឡើងឆ្លងកាត់ ស្ពានជ្រោយចង្វា ខណៈ ស្របពេល រថយន្តមួយគ្រឿង ទៀតម៉ាក HINO ពណ៌សំបកពងមាន់ ពាក់ស្លាកលេខ ស្វាយរៀង 3A 0579បានបើកវ៉ា ជាមួយរថយន្តស៊ីអរវី ហើយក៏បានរេទៅគៀរ ចំចំហៀងទ្វាររថយន្តស៊ីអរវីពីខាងស្តាំដៃ បណ្តាលឲ្យរថយន្ត ស៊ីអរវីរងការខូចខាតទ្វារមួយចំហៀង ។

ភ្លាមៗនោះ រថយន្តដឹកទំនិញធុនធំបាន ព្យាយាមបើករត់គេចខ្លួន ប៉ុន្តែម្ចាស់រថយន្តស៊ីអរវីបើក រថយន្តដេញឃាត់រថយន្ត HINO ជាប់ចម្ងាយពីកន្លែងកើតហេតុ ជាង ៧០ ម៉ែត្រ ។ លើសពីនេះភាគីម្ចាស់រថយន្តទាំង ២គ្រឿងបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងផ្អើលអ្នកដំណើរ នឹងសមត្ថកិច្ចដែលឈរនៅគោលដៅខាងលើនេះចុះមកអន្តរាគមន៍សម្របសម្រួលបញ្ចប់រឿង ។

គួរបញ្ជាក់ថា ក្រោយកើតហេតុ ដោយមានការសម្របសម្រួល ពីសំណាក់សមត្ថកិច្ចនោះ ភាគីទាំង ២ បានសម្រេចចរចាគ្នាបញ្ចប់រឿង តម្រូវឲ្យភាគីម្ចាស់ រថយន្តដឹកទំនិញធុនធំ ចេញថ្ងៃជួសជុលរថយន្តស៊ីអរវី ទាំងស្រុងតែម្តង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item