flatnews

Apple Store បាន​បង្ហាញ​ថា ៧៤% នៃ​អ្នក​ប្រើប្រាស់​ iDevice ទាំង​អស់​កំពុង​តែ​ប្រើប្រាស់ iOS 7 គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០១៣។ លទ្ធផល​មួយ​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា iOS 7 បាន​​ទាក់ទាញ​​អ្នក​ប្រើប្រាស់​បាន​យ៉ាង​លឿន​បំផុត​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ចុះចំណែកឯ​ ២៦% ទៀត តើ​ធ្លាក់​ទៅ​លើ​ iOS ណាមួយដែរ?

 

 

gsmarena_001

 

ចំនួន​ភាគ​រយ​ដែល​នៅ​សល់​គឺ ២២% ត្រូវ​បាន​ធ្លាក់​ទៅ​លើ iOS 6 ចំណែក​ឯ ៤% ទៀត​ iOS Version ទាប​ជាង​នេះ​ជា​​អ្នក​កាន់កាប់។​ យ៉ាង​ណា​ក៏​ដោយ Apple មិន​ទាន់​បង្ហាញ​ពី​ចំណុច​សំខាន់​ណាមួយ ដែល​ធ្វើ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​ iOS 7 កើន​ដល់ ៧៤%​ នេះ​ទេ ចំណែក​ឯ​​ចំនួន iDevice សរុប​ទូទាំង​សកលលោក​ក៏​ Apple មិន​ទាន់​លាត​ត្រដាង​នៅ​ឡើង​ទេ​សម្រាប់​ឆ្នាំ​ថ្មី នេះ។ ប៉ុន្តែ​បើ​គិត​ពី​ចំនួន​ទិញ​ iDevice ស៊េរី​ថ្មី​នោះ វា​ពិត​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ពិត​មែន ព្រោះ​កាល​ពី​កញ្ញា ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ iPhone 5s និង iPhone 5c លក់​បាន ៩ លាន​គ្រឿង​នៅ​សប្ដាហ៍​ដំបូង ។

 

 

 iOS 

 ដូច្នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា បើ​ត្រឹម​តែ​សប្ដាហ៍​ទី ១ អ្នក​ប្រើប្រាស់ iOS 7 មាន ៩ លាន​នាក់​បាត់​ទៅ​ហើយ។  ក្នុង​ចំណោម ៧៤% ​ នៃអ្នក​ប្រើ​ iOS 7​ នេះ​ Apple ក៏​បាន​ស្រង់​ស្ថិតិ​ពី​ iDevice ដែល​បាន Update iOS 7 ផង​ដែរ៕

ដោយ nob70
ប្រភព៖ gsmarena​

ប្រភពពី៖​ www.nob70.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item