flatnews

បាត់ដំបង៖ ទុស្សេខ្សែភ្លើងបង្កជាគ្រោះអគ្គិភ័យ ក្នុងរោងជាងទីបញ្ជាការដ្ឋានកងឯកភាព កម្ចាត់មីនទី២បាត់ដំបង បណ្តាលឲ្យរថយន្តមួយគ្រឿង កុំព្យូទ័រ ឯកសារ និងសម្ភារៈជាច្រើនផ្សេងទៀត ឆេះអស់ទាំងស្រុងនាវេលាម៉ោង ៦ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមសេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលប្រចាំខេត្តបាត់ដំបង បានឲ្យដឹង ថា ក្រោយការអន្តរាគមន៍ដ៏សស្រាក់សស្រាំរបស់មន្រ្តីពន្លត់អគ្គិភ័យខេត្តបាត់ដំបង គ្រោះអគ្គិភ័យ ត្រូវបានពន្លត់ ឲ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៨ព្រឹកថ្ងៃដដែល។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើទឹកអស់ចំនួន ៦រថយន្ត។ សមត្ថកិច្ច ក៏បានបញ្ជាក់ផងដែរ ការឆាប់ឆេះបំផ្លាញទ្រព្យសម្បត្តិរបស់អង្គភាពកម្ចាត់មីនក្នុងខេត្តបាត់ដំបងនេះ បណ្តាលមក ពីទុស្សេខ្សែភ្លើងចេញពីបន្ទប់ធ្វើការក្នុងរោងជាងជួសជុលរថយន្ត។

ទំហំ នៃការខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមានកុំព្យូទ័រចំនួន ៨គ្រឿង រថយន្តមួយគ្រឿង ឯកសារ និងសម្ភារៈ មួយចំនួនធំទៀត ត្រូវបានឆេះបំផ្លាញអស់ទាំងស្រុង។ នេះបើយោងតាមលទ្ធផលបឋម ដែលបញ្ជាក់ដោយសមត្ថ កិច្ច។

សមត្ថកិច្ច ក៏បានបញ្ជាក់ផងដែរថា រថយន្តចំនួន ៣គ្រឿងផ្សេងទៀត ក៏ត្រូវបានភ្លើងឆេះរោលខូចខាតបន្តិចបន្តួច ផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item