flatnews

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតឡើង នៅលើស្ពានព្រែកព្នៅប៉ែកខាងកើត ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌប្ញស្សីកែវ កាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្ក ម៉ាកលុច្សស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-2169 បើកបរដោយបុរស ចំណាស់ម្នាក់ បានបើកទៅបុក រថយន្តដឹកកុងតឺន័រ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8966 ពីក្រោយពេញទំហឹង បណ្តាលឲ្យរួញ គាបជាប់អ្នកបើកបររថយន្តលុច្សស៊ីស ស្លាប់ក្នុងរថយន្តតែម្តង ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត លុច្សស៊ីសខាង លើនេះ បាន ធ្វើដំណើរឡើង លើស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន ពីទិសដៅកើតទៅលិច ដោយជនរងគ្រោះព្យាយាម បើករថយន្តវ៉ារថយន្តមួយគ្រឿងទៀត ដែលកំពុងបើកស្របគ្នា ខណៈនោះក៏មាន រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរបញ្ច្រាសគ្នា ជាមួយនិងរថយន្តលុច្សស៊ីស ហើយជនរងគ្រោះ បានបួងចង្កូតជ្រុល ទៅបុកគូទរថយន្តកុងតឺន័រ ដែលបើកស្របគ្នាយ៉ាងពេញ ទំហឹងបណ្ដាលឲ្យ រថយន្តលុច្ស ស៊ីសផុងរួញ គាបជាប់អ្នកបើកបរក្នុងរថយន្តស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង កើតហេតុនិងធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារ ជនរងគ្រោះ ប្រហែលជា២០នាទី ក្រុមគ្រួសារជនរងគ្រោះ បានទទួលដំណឹង ហើយក៏មកដល់ កន្លែងកើតហេតុ។

នគរបាលបានបន្តថា  ជនរងគ្រោះជាម្ចាស់រថយន្ត លុច្សស៊ីខាងលើនេះ ដែលស្លាប់នៅក្នុងរថយន្តមានឈ្មោះ មុំ វៃ ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ មានមុខរបរ ជាអ្នកធ្វើនំបញ្ចុក ។

ក្រោយកើតហេតុ សមត្ថកិច្ច បានឱ្យរថយន្តស្ទូច និងទាញយកសព ជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រង់ចាំការដោះស្រាយ តាមនីតិវីធីច្បាប់ ។

គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ បាត់បង់ជីវិត បែបនេះ បណ្ដាលមក ពីការបើកបរ ក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន មួយពព្រិចភ្នែកធ្វើឲ្យប៉ះពាល់ អាយុជីវិត អ្នកដ៏ទៃនិងខ្លួនឯង៕

Hong-0538

ប្រភពពី៖​ www.khmer-note.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item